រថយន្តកាមរីបាឡែនបើកបំពានភ្លើងស្តុបជ្រុលទៅបុករថយន្តស៊េរីទំនើបម៉ាកផច បណ្តាលឲ្យខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងមិនគោរពភ្លើងស្តុបចរាចរណ៍បានជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើបម៉ាកផចមួយគ្រឿងទៀត ចំពាក់កណ្តាលរងការខូចខាតយ៉ាងដំណំ សំណាងល្អមិនបង្កឲ្យមានអ្នករងរបួសទេ។ហេតុការណ៍នេះបានកើត ឡើងកាលពីវេលាម៉ោង១-៣០នាទីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសាលាយុគន្ធរ តាមបណ្តោយផ្លូវសីហនុកែងនឹងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលិត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2R-5952 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ ខាងលើដោយមិនគោរពភ្លើងស្តុបចរាចរណ៍ក៏ជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផចពណ៌សពាក់ស្លាកលេខភ្នំពេញAF-8868 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវ១០៥ទិសដៅពីជើងទៅត្បូងចំពាក់កណ្តាលចំហៀងខាងឆ្វេងពេញទំហឹងបណ្តាលឲ្យ រថយន្តផចវិលមួយជុំ និងរងការខូចខាតយ៉ាងដំណំ ចំណែករថយន្តកាមរីបាឡែនខូចខាតផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។ ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ទីតាំងកើតហេតុ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញឲ្យចុះមកធ្វើការវាស់វែងយក រថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner