ក្រសួងធនធានទឹក និងឧតុនិយម និង អាជ្ញាធរនៃរដ្ឋបាល ខេត្តបាត់ដំបង ចុះអន្តរាគមន៍សង្គ្រោះស្រូវប្រឈមខ្វះទឹកស្រោចស្រព ក្នុងភូមិសាស្ត្រ ឃុំឃ្លាំងមាស ស្រុកបវេល
ដំណាំស្រូវប្រមាណជា៧៥០ហិកតា នៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល នៃខេត្តបាត់ដំប ដែលកំពុងតែទទួលរងនូវផលប៉ះពាល់ពីកង្វះទឹកក្នុងការស្រោចស្រពនិងប្រឈមយ៉ាងធ្ងន់ធ្ងរ ប្រសិនបើគ្មានប្រភពទឹក ដើម្បីនាំយកទឹកទៅជួយសង្គ្រោះបានទាន់ពេលវេលាទេនោះស្រូវទាំងនោះនិងទទួលនូវការអន្តរាយទាំងស្រុង។
នេះបើតាមការគូសបញ្ជាក់ពីឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត់ដំបង ខណៈពេលដែលចុះទៅពិនិត្យពីដំណាំ ស្រូវ ដែលកំពុងតែប្រឈមពីកង្វះទឹក នៅក្នុងភូមិសាស្ត្រ
ខាងលើ កាលពីព្រឹកថ្ងៃ ទី១០ ខែវិច្ឆិកា ២០១៨ ជាមួយនិងថ្នាក់ដឹកនាំនៃ ក្រសួងធនធានទឹក និងឧតុនិយម ឯ.ឧ ចាន់ យុត្ថា រដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយ ម ព្រមថ្នាក់ដឹកនាំតាមបណ្តាមន្ទីរអង្គពាក់ព័ន្ធសំខាន់ៗមួ យចំនួនជុំវិញខេត្តបាត់ដំបង ដោយចុះទៅពិនិត្យ និងបានជួយអន្តរាគមន៍ សង្គ្រោះស្រូវប្រជាពលរដ្ឋ កំពុងរងគ្រោះ ដោយប្រើប្រាស់មធ្យោបាយក្នុងការជួយសង្គ្រោះស្រូវ នៅទីនោះនិងក្រោយពីបានសិក្សាឋានលេខារួចមក ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និង ឧតុនិយម ក៏បានបញ្ជាឲ្យក្រុមការងារធ្វើការកែសម្រួលស្នាមភ្លោះអមសងខាងផ្លូវលំជនបទនៅទីនោះ ឲ្យទៅជាប្រឡាយនាំទឹកប្រវែងប្រមាណ១៥ គ.ម ដើម្បីនាំទឹកទៅជួយសង្គ្រោះស្រូវរបស់បងប្អូនប្រជាកសិករនៅចំណុចខាងលើនេះ ។
សូមបញ្ជាក់ថា៖ ស្រូវចំនួន ៥២០ហិកតា នៅចំណុចភូមិព្រៃព្រាល ឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង បានរងផលប៉ះពាល់ដោយសារតែខ្វះខាតទឹក។ ឯ.ឧ ចាន់ យុត្ថា ក៏បានឲ្យដឹងដែរថា៖ មកដល់ពេលនេះ ការងារខាង លើ សម្រេចបានប្រមាណ៧០%ហើយ។ហើយចំណុចដែ លជាឧបសគ្គនោះ គឺត្រង់កន្លែងក្រិតកម្ពស់ដីខ្ពស់ៗនៅទី នោះ ក៏យើងសម្រេចបានមួយចំនួនធំផងដែរ ដូចនេះជារួមអាចនឹងរួចរាល់នៅថ្ងៃទី១១ស្អែកនេះ ។
ដោយឡែកលោក ឈឹម វជីរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខា ប្រម៉ាញ់និងនេសាទ ខេត្តបាត់ដំបង ក៏បានឲ្យដឹងផងដែរថា៖ ដំណាំស្រូវកណ្តាល ដែលប្រឈមនៅទីនេះ៖មានស្រូវផ្ការំដួលនិងស្រូវស្រង៉ែ ខណៈក្នុងដំណាក់កាលដែលស្រូវកំពុងតែចេញផ្កា បែរជាប្រឈមទៅនិងកង្វះទឹកស្រោចស្រ
ព។
លោកប្រធានមន្ទីរកសិកម្មខេត្ត ក៏បានឲ្យបន្ថែមទៀតថា៖ក្នុងការចុះត្រួតពិនិត្យនេះគណៈប្រតិភូ បានផ្តល់ប្រេង ឥន្ធនៈ ដើម្បីបូមទឹកស្រោចស្រពនិងស្តារប្រឡាយបើកមុខដើម្បីនាំទឹក ទៅចំណុចស្រែ ដែលកំពុងប៉ះពាល់ចាប់ពីប្រ
ឡាយ អូរដូនពៅ រហូតដល់ភូមិទួលស្នួលនិងទំនប់ត្រកួន ដែលមានចំងាយប្រមាណ ជាង១០គ.ម ស្ថិតនៅក្នុងឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង។ ហើយតាមរយៈនៃការបូមសង្គ្រោះនេះគឺអាចជួយសង្គ្រោះស្រូវបានប្រមា ណជា ៥២០ហិកតា ក្នុងរយះពេល២-៣ថ្ងៃខាងមុខនេះ។
ក្នុងការចុះត្រួតពិនិត្យបញ្ហាប្រឈមនៅទីនោះ ឯ.ឧ
ងួន រតនៈ អភិបាល នៃ គណៈអភិបាល ខេត្តបាត់ដំបង ក៏ បានថ្លែងអំណរគុណដល់ ឯ.ឧ រដ្ឋមន្ត្រី លឹម គានហោ ដែ លបានចាត់បញ្ជូនក្រុមការងារមកជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋបានទាន់ពេលវេលា។ក្នុងនោះ ឯកឧត្តមអភិបាលខេត្ត ក៏បានអរគុណដល់ក្រុមការងារថ្នាក់ជាតិ ចុះជួយឃុំឃ្លាំងមាស ដែលបានចូលរួមសហការជាមួយក្រុម ការងាររបស់ក្រសួង និងមន្ទីរធនធានទឹក និង ឧតុនិយមខេត្ត ដើម្បីជួយអន្តរាគមន៍កង្វះទឹកស្រោចស្រពដំណាំស្រូវជូនប្រជាពលរដ្ឋ ក្នុងឃុំឃ្លាំងមាស នៃ ស្រុកបវេល នេះ៕