ក្នុងរយះពេល១០០ឆ្នាំទៀតមនុស្សលោកនិងបង្កើតបានទ្វីបថ្មីមួយគឹទ្វីបសម្រាម

ឯកឧត្តមខៀវ កាញារិទ្ធរដ្ឋមន្រី្តក្រសួងពត៏មាន. បានមានប្រសាសន៏ថា បច្ចុុប្បននេះបរិស្ថានគឺជាការងារមួយសំខាន់ណាស់ ទាក់ទិននិងជីវភាពរស់នៅរបស់ប្រជាជនទាំងមូល ពិសេសបញ្ហាថង់ប្លាស្ទិកព្រោះថង់ប្លាស្ទិក ត្រូវការពេលវេលារាប់រយឆ្នាំទើបរលាយ
ហើយសារធាតុរបស់វាបានហូរចូលទៅក្នុងដី បន្លែផ្លែឈើដែលយើងទទួលទានរាល់ថ្ងៃ ហូរចូលទៅក្នុងទឹកដែលយើងយកទឺកមកពិសាររាល់ថ្ងៃក៏មានដែរ មួយចំនួនទៀតតាមទឹកចូលទៅក្នុងសមុទ្រ ដូច្នេះគេប៉ាន់ប្រមាណថាក្នុងរយះពេល១០០ឆ្នាំទៀត យើងត្រូវមានពិភពថ្មីមួយ ឬទ្វីបថ្មីមួយធ្វើអំពីសំរាមប្លាស្ទិក នេះបើយើងមិនគិតទេទៅថ្ងៃមុខ ថង់ប្លាស្ទិកនៅក្នុងសមុទ្រគឺច្រើនជាងត្រី ដែលមាននៅក្នុងសមុទ្រសព្វថ្ងៃ ដូច្នេះសារធាតុប្លាស្ទិកដែលចូលក្នុងខ្លួនយើងរាល់ពេល វានិងបង្កជម្ងឹប្លែកៗដូចជាជម្ងឺមហារីកនិងជម្ងឹសសៃឈា មជាដើម ។នេះជាការលើកឡើងរបស់ឯកឧត្តមខៀវ កាញារិទ្ធក្នុងឱកាស
ដែលឯកឧត្តមបានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ ជូនដល់ជ័យលាភីក្នុងការប្រកួត វីដេអូខ្នាតខ្លីស្តីពីបរិស្ថាន ពានរង្វាន់អប្សរាឆ្នាំ២០១៨ ក្រោមប្រធានបទការអភិរក្សជីវចម្រុះ
និងកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅកម្ពុជាវគ្គផ្តាច់ប្រាត់
ដែលរៀបចំដោយស្ថានីយ៏វិទ្យុនិងទូរទស្សន៏អប្សរា សហការជាមួយក្រសួងបរិស្ថាន និងក្រសួងពត៏មាន  ដែលបានប្រារព្ធធ្វើនៅអាគារខេមរានី ស្ថិតក្នុងទីស្នាក់ការសហភាពសហពន្ធ័យុវជនកម្ពុជារាជធានីភ្នំពេញ នារសៀលថ្ងែទី១០ខែវិច្ឆិកាឆ្នាំ២០១៨។
    ឯកឧត្តមរដ្ផមន្រ្តីក្រសួងពត៏មានក៏បានសំដែងការរីករាយ ដោយមើលឃើញពីការយល់ដឹងខ្ពស់ របស់ស្ថានីយ៏វិទ្យុនិងទូរទស្សន៏អប្សរា សហការជាមួយក្រសួងបរិស្ថាន ក្នុងការរៀបចំការប្រកួតវីដេអូខ្លីស្តីពីបរិស្ថាន ព្រមទាំងផលិតករវ័យក្មេងដែលផលិតបាន នូវវីដេអូខ្លី មានខ្លឹមសារអប់រំប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយឲ្យបងប្អូនប្រជាពលរដ្ផយើង មានការយល់ដឺងអំពីគ្រោះថ្នាក់  បណ្តាលមកពីប្លាស្ទុិក ហើយជួយឲ្យពួកគាត់ចេះរក្សាទុកថង់ប្លាស្ទិកឲ្យបានត្រឹមត្រូវផងដែរ។
តាមរបាយការណ៏របស់ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយកវិទ្យុនិងទូរទស្សន៏អប្សរាបានឲ្យដឹងថា.កម្មវិធីប្រកួតវីដេអូខ្នាតខ្លីស្តីពីបរិស្ថានពានរង្វាន់អប្សរាឆ្នាំ២០១៨នេះ
ដំណើរការទៅបានអាស្រ័យដោយមានកិច្ចសហការល្អជាមួយក្រសួងបរិស្ថាន ក្រសួងពត័មានពីអង្គការជាតិ អន្តរជាតិ និងពីបណ្តាក្រុមហ៊ុនមួយចំនួនផងដែរ
ហើយការប្រឡងនេះគឺមានបេក្ខជន ជាយុវជន យុវនារីជាច្រើនបានដាក់ពាក្យ ចូលរួមប្រកួត ចំនួន៣៥ក្រុមហើយជាលទ្ធផលយើងជ្រើសរើសបានចំនួន៤ក្រុម តាមរយះការវាយតម្លៃរបស់គណកម្មការ៣រូប ហើយជ័យលាភីលេខ១បានទៅលើក្រុមព្រះតេជគុណអែន បញ្ញា គឹទទួលបានពាន១ បណ្ណ័សសើរ១និងថវិការ៥លានរៀល   ជ័យលាភីលេខ២បានទៅលើក្រុមលោកបូ ភក្ត្រា ដោយទទួលបានបណ្ណ័សរសើរ១ថវិការ៣លានរៀល ជ័យលាភីលេខ៣បានទៅលើក្រុមលោកមៃ លីអ៊ាង
ដោយទទួលបានបណ្ណ័សរសើរ១ ថវិការ២លានរៀល និងជ័យលាភីលេខ៤បានទៅលើក្រុមលោកមើុត អះម៉ាត់ ដោយទទួលបានបណ្ណ័សរសើរ១និងថវការ១លានរៀល ហើយចំពោះក្រុមផ្សេងៗដែលមិនបានជាប់ចំណាត់ថ្នាក់ក៏ទទួលបានប័ណ្ណសរសើរនិងវត្ថុអនុស្សាវរីយ៏មួយចំនួន៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner