សមត្ថកិច្ចចាប់ក្រុមដៃស្អិតបានម្នាក់ និងបក្ខពួកផ្សេងទៀតរត់រួច

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកជាច្រើននាក់ ត្រូវបានសមត្ថកិច្ចក្របួច ក្រោយពេលធ្វើសកម្មភាពឆក់កាបូបស្ពាយ និងទូរសព្ទពីបុរសជាជនជាតិកូរ៉េម្នាក់បានសម្រេច កាលពីវេលាម៉ោង១៣និង១០នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០៨ នៅតាមបណ្តោយផ្លូវ១៨៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននេះ គឺជាមុខសញ្ញាឆក់យ៉ាងសកម្មនៅរាជធានីភ្នំពេញ។ ប្រភពដដែលបានបន្តទៀតថា មុនពេលកើតហេតុមានបុរសម្នាក់ជាជនជាតិកូរ៉េ បានធ្វើដំណើរថ្មើរជើងនៅចំណុចខាងលើបម្រុងឆ្លងថ្នល់ទៅម្តុំមាត់ទន្លេ ភ្លាមនោះស្រាប់តែលេចមុខជនសង្ស័យមួយក្រុមជិះម៉ូតូ២ទៅ៣គ្រឿង បានធ្វើសកម្មភាពឆក់កាបូប និងទូរសព្ទពីបុរសនោះបានសម្រេច ក៏មានការស្រែកផ្អើលឆោរឡោ ពេលនោះកម្លាំងល្បាតខណ្ឌដូនពេញបានប្រដេញឃាត់បានជនសង្ស័យម្នាក់ រួមនឹងម៉ូតូXRមួយគ្រឿងស្លាកលេខភ្នំពេញ ១FS-៣១៤៨។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងដើម្បីឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner