អគ្គិភ័យឆាបឆេះផ្ទះអស់ពីរខ្នង នៅក្រោយសាលាខេត្តស្ទឹងត្រែង
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តស្ទឹងត្រែង៖ ហេតុការណ៍អគ្គិភ័យលេបត្របាក់ផ្ទះប្រជាពលរដ្ឋមួយកន្លែងនៅខាងក្រោយសាលាខេត្តស្ទឹង
ត្រែងបណ្តាលឲ្យខូចខាតទ្រព្យសម្បត្តិទាំងស្រុង។ ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង០២រសៀលក្នុងថ្ងៃទី០៧
ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិ ភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង។ បើតាមអ្នកដែលឃើញហេតុ
ការណ៍បានប្រាប់ឲ្យដឹងថា អគ្គិភ័យឆាបឆេះយ៉ាងសន្ធោរសន្ធៅចេញពីបន្ទប់ផ្នែកខាងមុខផ្ទះ រួចរាលដាលចូលទៅខាង
ក្នុងផ្ទះ បណ្តាលឲ្យខូចខាតទាំងស្រុង។ ក្នុងនោះមិនបានរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងនោះឡើយ។