ចាប់តាំងពីឆ្នាំ២០១៤ ផ្នូរជាង២០០កប់សាកសពរួមគ្នាជាង១២,០០០នាក់ ដែលក្រុមរដ្ឋអ៊ីស្លាមសម្លាប់ត្រូវបានរកឃើញ
អត្ថបទដោយ៖
Kien Sereyvuth
អ៊ីរ៉ាក់៖ ផ្នូរកប់ខ្មោចជាង២០០កន្លែង ដែលកប់ខ្មោចរួមជាង១២,០០០នាក់ ក្នុងនោះមានទាំងស្រ្តី កុមារ និងជនពិការផងនោះ ត្រូវបានគេរកឃើញនៅក្នុងប្រទេសអ៊ីរ៉ាក់ គិតចាប់តាំងពីឆ្នាំ២០១៤មក។ បើតាមរបាយការណ៍ស្រាវជ្រាវ របស់អង្គការសហប្រជាជាតិបានបង្ហាញថា មានផ្នូរកប់ខ្មោចរួម ដល់ទៅ២០២ផ្នូរ សរុបមានសាកសពជាង១២,០០០នាក់ នៅភាគខាងជើងប្រទេសអ៊ីរ៉ាក់ ដែលត្រូវបានក្រុមភេវរករសម្លាប់។