រុស្ស៊ីឲ្យគុយបាខ្ជីប្រាក់៥០លានដុល្លារអាម៉េរិក ដើម្បីទិញសម្ភារៈយោធាពីរុស្ស៊ីពង្រឹងវិស័យការពារជាតិប្រទេសរបស់ខ្លួន

រុស្ស៊ី៖ នៅក្នុងដំណើរទស្សនៈកិច្ចទៅកាន់ប្រទេសរុស្ស៊ី របស់ប្រធានាធិបតីគុយបា លោក មីហ្គែល ឌីអាស់ ខាណែល នៅក្នុងថ្ងៃសុក្រសប្តាហ៍នេះ ទទួលបានការគាំទ្រ និង ផ្តល់ជំនួយជាទឹកប្រាក់៥០លានដុល្លារអាមេរិកពីទីក្រុងម៉ូស្គូ ដើម្បីទិញសម្ភារៈយោធាពីរុស្សី ក្នុងនោះរួមមានរថពាសដែក ឧទ្ធម្ភគច័ក្រ រថក្រោះ និង អាវុធធុនស្រាល ។

នៅក្នុងជំនួបពិភាក្សាកាលពីថ្ងៃសុក្រម្សិលមិញ មេដឹកនាំគុយបាលោក ឌីអាស់ ខាណែល និងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការណ៍យុទ្ធសាស្ត្រទ្វេភាគី ហើយបើតាមសេចក្តីប្រកាសរួមនោះ មេដឹកនាំទាំងពីរបានថ្កោលទោសដល់ការដាក់ទណ្ឌកម្មជាឯកតោភាគីរបស់សហរដ្ឋអាមេរិកដែលគ្មានហេតុផល និងបង្កឲ្យមានអស្ថេរភាព ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner