មេដឹកនាំតួកគីចោទប្រកាន់អារ៉ាប៊ីសាអូឌីតថា ធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី ដោយផ្ទាល់ដៃ
អត្ថបទដោយ៖
Kien Sereyvuth
តួកគី៖ ប្រធានាធិបតីតួកគីលោក រីសេប តាយយីប អ៊ឺដូហ្គែន បានចោទប្រកាន់ជាលើកដំបូងថា អារ៉ាប៊ីសាអូឌីត ជាអ្នកធ្វើឃាតអ្នកកាសែត ចាម៉ាល់ ខាហ្សូកជី ដោយផ្ទាល់ដៃ ។

លោក អ៊ឺដូហ្គែន បានសរសេនៅក្នុងអត្ថបទមួយចុះផ្សាយនៅលើកាសែត វ៉ាស៊ីនតោន ប៉ុស្តិ៍ ថា យើងដឹងថា មានបញ្ជាឲ្យសម្លាប់លោក ខាហ្សូកជី ពីមន្រ្តីជាន់ខ្ពស់បំផុតរបស់រដ្ឋាភិបាលអារ៉ាប៊ី សាអូឌីត ។ ប៉ុន្តែលោកគ្មានជំនឿថា ស្តេចសាល់ម៉ាន់ មានការជាប់ពាក់ព័ន្ធនោះទេ ។