ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា ជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ ឯកឧត្តម ឈិត សុខុន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា អមដំណើរដោយឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនា ខេត្តស្ទឹងត្រែង។ ក្នុងនោះដែរក៏មានការចូលរួមជាគណៈអធិបតី ដោយ ឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ព្រមទាំង គណៈអភិបាលខេត្ត និងមន្ត្រីរាជការ នៃមន្ទីរធម្មការនិងសាសនា ខេត្តចំនួន ៤៥នាក់ ។

ឯកឧត្តមបាន ពាំនាំនូវការផ្តាំផ្ញើរសួរសុខទុក្ខ ការនឹករលឹក និងជូនពរពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដល់ឯកឧត្តម លោក
ជំទាវ លោក លោកស្រី ជាមន្រ្តីរាជការបម្រើការងារនៅមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង សូមបានជួបប្រទះ តែនឹងសេចក្តីសុខ សេចក្តីចម្រើនជានិច្ចនិរន្តរ៍តរៀងទៅ ។

ទន្ទឹមនឹងនោះដែរ ឯកឧត្តម ឈិត សុខុន បានសម្តែង នូវការកោតសរសើរដោយស្មោះចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គ
លិក នៃរដ្ឋបាលខេត្តស្ទឹងត្រែង ជាពិសេសឯកឧត្តម អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដែលបាន សហការយ៉ាងល្អជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្តស្ទឹងត្រែង បានយ៉ាងល្អប្រសើរ និងបានវាយតម្លៃខ្ពស់ ចំពោះ កិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ មន្រ្តីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្ត ដែលមានឆន្ទៈ និងការប្តេជ្ញាចិត្តអស់កម្លាំងកាយចិត្ត និងបញ្ញាស្មារតីក្នុងការបំពេញតួនាទី ភារកិច្ច និងកាតព្វកិច្ច ដើម្បីបម្រើដល់វិស័យការងារធម្មការ និងសាសនា នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយស្មារតីទទួល
ខុសត្រូវខ្ពស់ ។

ជាចុងក្រោយ ឯកឧត្តមរដ្ឋមន្រ្តី ផ្តាំផ្ញើដល់មន្ត្រីរាជការ បុគ្គលិក នៃមន្ទីរធម្មការ និងសាសនាខេត្ត ធ្វើយ៉ាងត្រូវពិនិត្យមើលច្បាប់ លិខិតបទដ្ឋានគតិយុត្តិរបស់ ក្រសួងធម្មការ និងសាសនា និងលិខិតបទដ្ឋានរបស់ ក្រសួងផ្សេងទៀតដែលពាក់ព័ន្ធ ដើម្បីឲ្យមានភាពច្បាស់លាស់ និងប្រសិទ្ធភាព ក្នុងការអនុវត្តន៍ និងត្រូវបន្តធ្វើការបណ្តុះបណ្តាលកសាងសមត្ថភាព ធនធានមនុស្ស និងការអភិវឌ្ឍន៍អង្គភាពរបស់ខ្លួនគ្រប់ថ្នាក់ ដើម្បីពង្រឹងរបៀបរបបការងារឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកប
ដោយការទទួលខុសត្រូវខ្ពស់ ពិសេសប្រកាន់ខ្ជាប់នូវអភិក្រមទាំង ៥ របស់សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាល គឺ៖ ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ក្នុងការអនុវត្តការងារប្រចាំថ្ងៃ ៕ធ.ដ

ដោយ៖ ម៉ាវិន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner