លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំ បូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប ៖ នៅព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០នេះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីប្រជុំ បូកសរុបលទ្ធផលប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់សាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២០ ដោយមានការអញ្ជេីញចូលរួមពីលោក លោកស្រី ស្នងការរង នាយការិយាល័យ និងអធិការ អធិការរងក្រុង/ស្រុកទាំង១២ ។

ឆ្លៀតក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានមតិសំណេះសំណាល វាយតម្លៃលទ្ធផលការងារតាមរយៈការប្រៀបធៀបលទ្ធផលការងារឆមាសទី១ ឆ្នាំ២០១៩ ប្រៀបធៀបជាមួយលទ្ធផលការងារឆមាសទី១ ឆ្នាំ២០២០ ដែលកងកម្លាំងអនុវត្តន៍កន្លងមក បានសង្កេតឃើញថា៖ ករណីព្រហ្មទណ្ឌកេីនឡេីងចំនួន០១លើក ករណីគ្រោះអគ្គិភ័យកេីនឡេីងចំនួន ១៩លេីក ប៉ុន្តែករណីគ្រោះថ្នាក់ចរាចរណ៍មានការថយចុះគួរអោយកត់សម្គាល់ ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោ ស្នងការក៏ផ្តល់អនុសាសន៍មួយចំនួនដល់កងកម្លាំងទាំងអស់ត្រូវកែសម្រួល និងអនុវត្តន៍បន្ត ៖
១. បង្កើនការក្តាប់សភាពការណ៍ទូទៅក្នុងខេត្ត ពិសេសសភាពការណ៍ការងារសន្តិសុខផ្ទៃក្នុង និងការងារភេរវកម្មដែលបង្កឡេីងដោយពួកអមិត្ត និងពួកប្រឆាំង។
២. ចាត់វិធានការបេីកកិច្ចប្រតិបត្តការបង្ការ បង្ក្រាបបទល្មើសគ្រប់ប្រភេទអោយបានព្រមៗគ្នា ៖ បទល្មើសព្រហ្មទណ្ឌ បទល្មើសផ្លូវភេទ ការជួញដូរស្រ្តី និងកុមារ ការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន ក្រុមក្មេងទំនើង ល្បែងស៊ីសង បន្តអនុវត្តន៍ដីការចាប់ខ្លួនដែលនៅសេសសល់នៅក្នុងភូមិសាស្ត្រខេត្ត ។
៣. ត្រួតពិនិត្យការចុះបញ្ជីគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋស្នាក់នៅបណ្តោះអាសន្នក្នុងក្រុងសៀមរាប តាមតំបន់ស្មុគស្មាញ និងតាមបណ្តាស្រុក ព្រមទាំងជំរុញការផ្តល់អត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋទូទាំងខេត្ត ។
៤. ពង្រឹងសណ្តាប់ធ្នាប់សាធារណៈក្នុងខេត្តអោយបានល្អប្រសើរ៖ សណ្តាប់ធ្នាប់អ្នកលក់ដូរតាមដងផ្លូវទីប្រជុំជនសំខាន់ៗ សណ្តាប់ធ្នាប់កំពង់ផែ និងសណ្តាប់ធ្នាប់ចរាចរណ៍តាមដងផ្លូវសាធារណៈក្នុងខេត្ត។
៥. បង្កើនកិច្ចប្រតិបត្តិការល្បាត ពួនស្ទាក់ ២៤/២៤ម៉ោង និងត្រៀមអន្តរាគមន៍ទាន់ពេលវេលា ។
៦. បង្កើនការសាមគ្គីភាពផ្ទៃក្នុងអោយរឹងមាំ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ និងប្រមូលផ្តុំកម្លាំងរក្សាសន្តិសុខ ចូលរួមការពារគណ:ប្រតិភូជាន់ខ្ពស់ជាតិ-អន្តរជាតិ ភ្ញៀវទេសចរដែលមកទស្សនកិច្ចក្នុងខេត្ត ។
៧. ពង្រឹងកិច្ចការពារធានាសន្តិសុខ សុវត្ថិភាព ជូនវិនិយោគិន និងអ្នកទេសចរ។
៨. បន្តចុះពង្រឹងការងារតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល ដេីម្បីសុវត្ថិភាពសហគមន៍តាមផែនការរបស់អគ្គស្នងការនគរបាលជាតិ ។
៩. ជម្រុញអនុវត្តតាមខ្លឹមសារសេចក្តីណែនាំ ០០២សណន របស់ក្រសួងមហាផ្ទៃ និងរបស់អគ្គស្នងការនគរបាលជាតិ ចុះថ្ងៃទី ១៨ ខែមីនា ឆ្នាំ២០២០ ស្តីពីវិធានការបន្ទាន់សម្រាប់បង្ការ និងការទប់ស្កាត់ការរាតត្បាតជម្ងឺកូវីដ-១៩ ពិសេសមានវិធានការ ទប់ស្កាត់ ការរាតត្បាតនៃជម្ងឺ កូវីដ ១៩ ក្នុងជួរថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner