ចាប់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យ១ សហការជាមួយកម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការចេញល្បាតក្នុងភូមិសាស្ត្រ នៅវេលាម៉ោង៩:១៥នាទី ថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធនឹងករណីគ្រឿងញៀន នៅចំណុចប្រឡាយស្ទឹងមានជ័យ ក្រុមទី០២ ភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ជា សុជាតិ ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅភូមិថ្មី សង្កាត់ស្ទឹងមានជ័យ១ និងទី២)ឈ្មោះហ៊ួរ វីរ៉ា ហៅភារ៉ា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅភូមិមានជ័យ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។ ក្នុងនោះដែរ សមត្ថកិច្ច បានដកហូតវត្ថុតាងរួមមាន៖ ក្រាមសថ្លាចំនួន០៤កញ្ចប់ ទូរសព្ទ២គ្រឿង និងដែកកេះ១។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យបទល្មើសគ្រឿងញៀននៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសួរនាំបន្តតាមនីតិវិធី៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner