តម្លៃលក់រាយប្រេងឥន្ធនៈ បានចុះថ្លៃ250៛ ប្រើប្រៀបធៀបនឹងតម្លៃលក់រាយប្រេងឥន្ធនៈកាលពី15ថ្ងៃមុន

អត្ថបទដោយ៖
Kien Sereyvuth

ក្រសួងពាណិជ្ជកម្មបានជូនដំណឹងស្តីពីតម្លៃប្រែប្រួលនៃការលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយរយៈពេល15ថ្ងៃម្តង។
 សេចក្តីជូនដំណឹងបានអោយដឹងថា ផ្អែកតាមតម្លៃមធ្យមប្រេងតន្ធនៈលើទីផ្សារអន្តរជាតិ ថ្លៃលក់រាយប្រេងឥន្ធនៈចាប់ពីទី1 ដល់ថ្ងៃ15ខែវិច្ឆិកាឆ្នាំ2018 នឹងត្រូវលក់ 4160៛/លីត សម្រាប់សាំងធម្មតា EA92 និង 4191៛/លីត សម្រាប់ប្រេងម៉ាស៊ូត។ ប៉ុន្តែ ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និងដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចបញ្ចុះតម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ចំនួន4សេន/លីត្រ។ ដូច្នេះថ្លៃលក់ប្រេងឥន្ធនៈ ចាប់ពីទី1ដល់ថ្ងៃ15ខែវិច្ឆិកាឆ្នាំ2018 នឹងត្រូវលក់ចុះមក 4000៛/លីត សម្រាប់សាំងធម្មតា EA92 និង4000៛/លីត សម្រាប់ប្រេងម៉ាស៊ូត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner