ស្តូបមិត្តភាពកម្ពុជា- វៀតណាម ?
ក្នុងប្រវត្តិសាស្ត្រជាក់ស្តែងនៃប្រទេសកម្ពុជា ដោយសារកម្លាំងមហាសាមគ្គីរវាងកម្លាំងនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជានិងកម្លាំងកងទ័ពស្មគ្រចិត្តវៀតណាមទើបប្រជាជនកម្ពុជាដែលកំពុងស្ថិតនៅមាត់ជ្រោះនៃក្តីមរណ:ត្រូវបានរំដោះឲ្យរួចផុតពីសេចក្តីស្លាប់ក្រោមបាតដៃប្រឡាក់ឈាមនៃបនប្រល័យពូជសាសន៏ខ្មែរក្រហមប៉ុលពត បាំនទាន់ពេលវេលានិងធ្វើឲ្យប្រទេសកម្ពុជាត្រូវបានស្តារនិងកសាងឡើងវិញនិងមានការអភិវឌ្ឈន័ដូចស្វថ្ងៃ។
ប្រជាជនកម្ពុជាសុទ្ធតែបានដឹងនិងចារថ្ងៃ៧មករា៧៩ដែលបានរស់នៅក្នុងក្រអៅបេះដូងគ្រប់ៗគ្នាមិនអាចបំភ្លេចបានជាដាច់ខាត។
ហេតុនេះមិនជារឿងចម្លែកទេដែលរាជរដ្ឋាភិបាលកម្ពុជាចាត់តាងឲ្យគ្រប់ខេត្តក្រុងនៅទូទាំងប្រទេសសាងសង់ស្តូបអនុស្សាវរីយ៏កម្ពុជា- វៀតណាមនោះ”។
ប្រាកដជាមានប្រយោជន៏
១- បានរស់ករកូនករចៅតរៀងមក។ គ្មានអ្វីថ្លៃថ្លាជាងជីវិិតទេ មិនអាចកាត់ថ្លៃបានឡើយ ។
២- បងប្អូនដែលបានទៅរស់នៅបរទេសក៏ដោយសារថ្ងៃ៧មករានេះដែរ។ បើគ្មានថ្ងៃនេះទេក៏គ្មានជីវិតអាចនៅរស់ហើយអាចភៀសខ្លួនមកនៅបរទេសដែរ ។
៣- ចំណែកអ្នកនយោបាយបើគ្មានថ្ងៃ៧មករានេះ ក៏គ្មានថ្ងៃ២៣តុលា៩១ដែរហើយក៏គ្មានឱកាសចូលមកក្នុងស្រុកធ្វើនយោបាយដែរ។
៤-ប្រជាជនកម្ពុជាមិនបានឆ្ងល់ទេ តែមានតែអ្នកនយោបាយប្រឆាងទេដែលធ្វើឆ្ងល់ហើយនិយាយថាប្រជានជាអ្នកឆ្ងល់ទៅវិញ ?
៥- ការសាងសង់ស្តូបអនុស្សាវរីយ័នេះស្ថិតនៅក្នុងទឹកដីកម្ពុជា មិនមែនស្តូបនៅខេត្ត ក្រុងណា ខេត្តក្រុងនោះជាទឹកដីវៀតណាមទេ កុំច្រឡំនិងកុំបារម្ភ ។ នៅកម្ពុជាមានរាជរដ្ឋាភិបាលមានឯករាជ្យនិងមានអធិបតេយ្យបរិបូរណ៏ងាចការបារទឹកដីបានមិនឲ្យបាត់បង់ទេ ។
៦- បញ្ហាបាត់បង់ដែនដីកម្ពុជាក្រោមនិងកោះត្រល់មិនពាក់ព័ន្ធនឹងការសាងសង់ស្តូបអនុស្សាវរីយ៏នេះឡើយកុំបំភាន់ប្រជាជនឲ្យសោះ គ្មាននរណាជឿទេ ។
ដោយ សុខ ឥសាន