បន្ទាយមានជ័យត្រួតពិនិត្យសុវត្ថិភាពចំណីអាហារ
អត្ថបទដោយ៖
Kien Sereyvuth
ខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅថ្ងៃនេះ ក្រោយការរកឃើញមានសារធាតុគីមី ហាមឃាត់ដាក់លាយក្នុងអាហារមួយចំនួន។ គួររំលឹកថាក្នុងការចុះត្រួតពិនិត្យសុវត្ថិភាពចំណីអាហារនៅក្នុងទី ផ្សារនៅស្វាយចេកនិងក្រុងសិរីសោភ័ណនាពេលថ្មីៗកន្លងមកនេះ គេបានរកឃើញសារធាតុគីមីហាមឃាត់ដាក់ ក្នុងបង្អែមបាញ់ឌុក…បង្អែមលត និងដាក់លើត្រីបបែលថែមទៀត។ នៅថ្ងៃទី៣១តុលានេះ សមត្ថកិច្ចកាំកុងត្រូល បានចុះទៅកន្លែងដដែលម្តងទៀតដើម្បីចង់ដឹងថាតើមានករណីដដែលកើតមានទៀតដែរឬទេ?