ព្រួញនេសាទ បាញ់សម្លាប់ម្ចាស់ឯងពេលភ្លាត់ស្នៀត

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងខេត្តកោះកុងៈ
  កុមារាអាយុ១៣ឆ្នាំម្នាក់ ដែលតែងចាប់ត្រីដោយការប្រើព្រួញ បានភ្លាត់ស្នៀតដោយព្រួញនោះបានបាញ់សម្លាប់ ម្ចាស់ខ្លួនឯងវិញ។ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៣០តុលា នៅចំណុចពាមបាក់អង្រុត ភូមិ ព្រះ អង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង។
សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ឧបករកែឆ្នៃបាញ់ត្រីនោះ មានលក្ខណៈជាព្រួញដងឈើ ប្រវែង៨០សង្ទីម៉ែត្រ ជាមួយនឹងខ្សែកៅស៊ូផ្លែព្រួញដែក ប្រវែង៩០សង្ទីម៉ែត្រ។ សមត្ថកិច្ចបានរាយការណ៍ថាកុមារា ឈ្មោះ សៀង អាន នៃភូមិព្រះអង្គកែវ ឃុំដង ពែង ស្រុកស្រែអំបិល បានចេញទៅបាញ់ត្រី នៅឯស្ទឹងក្បែរផ្ទះ ដោយប្រើឧបករណ៍ ព្រួញបាញ់ត្រីនោះជាអាវុធនេសាទ។  សេចក្តីរាយការណ៍បន្តថា ពេលកុមារបានជ្រមុជទឹក បាញ់ត្រី តែពុំឃើញ ត្រី…ហើយក៏ឡើងមកច្រាំងវិញ ស្រាប់តែច្រត់ដៃប៉ះគន្លឹះព្រួញ បណ្តាលអោយផ្លែព្រួញ បាញ់មកខ្លួនឯងវិញ មុតទម្លុះដងខ្លួន ចំចុងឆ្អឹងជំនីខាងស្តាំធ្លាយទៅម្ខាង បណ្តាលអោយស្លាប់នៅនឹងកន្លែង។ កម្លាំងជំនាញអធិការ ដ្ឋាននគរបាលស្រុកស្រែអំបិល បានចុះធ្វើកោសល្យវិច្ច័យសព និងក្រោយពិនិត្យរួច កម្លាំងជំនាញ បានបញ្ជាក់ថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារភ្លាត់ព្រួញឧបករណ៍បាញ់ត្រី ដោយការបង្កដោយខ្លួនឯងពិតប្រាកដ មែន៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner