ម្ចាស់មេដាយមាសហែលទឹកជប៉ុន បង្វឹកកីឡាករខ្មែរក្នុងជំហានស៊ីហ្គេម២០២៣
កម្ពុជាបានអញ្ជើញម្ចាស់មេដាយមាសអូឡាំពិកនៃកីឡាហែលទឹករបស់ជប៉ុនលោកស្រី Kanetou Rei ដើម្បីជួយ ហ្វឹកហ្វឺនក្រុមកីឡាករហែលទឹកកម្ពុជាក្នុងពេលដែលកម្ពុជាត្រៀមរៀបចំធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមឆ្នាំ ២០២៣។ លោកស្រី Kanetou Rei គឺជាកីឡាការីនីដែលបានឈ្នះមេដាយមាសក្នុងការប្រកួតលើវិញ្ញាសារហែល របៀបកង្កែបចម្ងាយ២០០ម៉ែត្រ នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងRio ឆ្នាំ២០១៦ នៅប្រទេសប្រេស៊ីល។ លោកស្រី Kanetou Rei នៅថ្ងៃទី៣១តុលានេះ បានអញ្ជើញ ជួបប្រធានសហព័ន្ធកីឡាហែលទឹកកម្ពុជា លោក ស៊ុនចាន់ថុល ។ លោក ស៊ុនចាន់ថុល ដែលជាទេសរដ្ឋមន្រ្តីនិងជារដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជួន កម្ពុជាដែរនោះ បានថ្លែងកោតសរសើរដល់លោកស្រី Rei ក្នុងការចែករំលែកបទពិសោធន៏ និងបច្ចេកទេសហ្វឹក ហាត់ជាមួយកីឡាករ ហែលទឹកកម្ពុជា ដើម្បីជួយឱ្យពួកគេអាចត្រៀមខ្លួនបាន កាន់តែប្រសើរសម្រាប់ការ ប្រកួត ប្រជែងអន្តរជាតិ។ កម្ពុជាក្នុងការត្រៀមធ្វើជាម្ចាស់ផ្ទះនៃកីឡាស៊ីហ្គេមប្រមាណជាង៤ឆ្នាំទៅមុខទៀតនេះ បាន សម្រាំងកីឡាករជើងឯកជាច្រើនដើម្បីត្រៀមដណ្តើមយកមេដាយមាសជូនប្រទេសជាតិ។