អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានចែកជូនដល់កងកម្លាំងប្រដាប់អាវុធក្នុងទិសទី១ ប្រាសាទព្រះវិហារ

ព្រះវិហារ៖ អាវរងាជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានដឹកនាំយកមកចែកជូនដល់កងកម្លាំងប្រដាប់អាវុធ ដែលកំពុង ឈរជើងបំពេញកាតព្វកិច្ចការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងទិសទី១ប្រាសាទព្រះវិហារ តាមរយៈដំណើរអញ្ជើញចុះសាកសួរសុខទុក្ខរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន នាយករងខុទ្ទកាល័យសម្ដេចតេជោ អគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចទាំងពីរ។

ពិធីនេះធ្វើឡើងនៅព្រឹកថ្ងៃអង្គារ៍ ទី៣១ ខែតុលា ឆ្នាំ២០១៨ ក្នុងបរិវេណទីបញ្ជាការវរសេនាតូច៣៨២ ចំណុះកងពលតូចអន្តរាគមន៍លេខ៨ ក្រោមកិច្ចទទួលស្វាគមន៍ពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការ កងពលធំអន្តរាគមន៍លេខ៣។ ឯកឧត្តម នាយឧត្តមសេនីយ៍ គីម ប៊ុនថាន បានថ្លែងបញ្ជាក់ថា អាវរងារទាំងនេះ មិនមែនជារបបរបស់ក្រសួងការពារជាតិនោះទេ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្រាប់ឧបត្ថម្ភដល់កងកម្លាំងប្រដាប់អាវុធ ឈរជើងតាមព្រំដែនកម្ពុជា-ថៃ ទុកសម្រាប់ប្រើប្រាស់ នៅក្នុងរដូវរងារ ដែលនឹងត្រូវឈានចូលមកដល់នាខែខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ក្នុងនាមកងកម្លាំងប្រដាប់អាវុធទាំងអស់ សូមថ្លែងអំណរគុណ និងដឹងគុណបំផុត ចំពោះការគិតគូ និងយកចិត្តទុកដាក់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងពីរ តែងបានឧបត្ថម្ភគាំទ្រ តាមចិញ្ចឹមបីបាច់ថែរក្សាដល់កងកម្លាំងនៅជួរមុខគ្រប់កាលៈទេសៈជារៀងរហូតមក៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner