ដាក់ដំណើរការស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកក្នុងរយៈពេល៤ថ្ងៃ មានមនុស្សឆ្លងកាត់ជិត៨ម៉ឺននាក់ និងរថយន្ត៣ពាន់គ្រឿង
អត្ថបទដោយ៖
ហេង វណ្ណា
ចិន៖ ស្ពានវែងឆ្លងសមុទ្រវែងជាងគេលើពិភពលោកស្ថិតក្នុងប្រទេសចិនភ្ជាប់ពីហុងកុង ទៅស៊ូហៃ ទៅម៉ាកាវ ត្រូវបានគេឃើញថា មានចរាចរឆ្លងកាត់អំឡុងចុងសប្តាហ៍ដំបូង ពោលគឺក្រោយពេលបើកឲ្យឆ្លងកាត់ជាផ្លូវការ កាលពីថ្ងៃទី២៤ តុលា ២០១៨។ ប្រភពព័ត៌មានពី CGTN បានចេញផ្សាយកាលពីម្សិលមិញថា អំឡុងពេលប៉ុន្មានថ្ងៃមកនេះ មានមនុស្សឆ្លងកាត់ប្រមាណ៧៨០០០នាក់ ហើយចំនួនយានជំនិះឆ្លងកាត់វិញមានប្រមាណ៣០០០គ្រឿង គិតត្រឹមថ្ងៃទី២៨ តុលា ២០១៨។ សូមរម្លឹកថា កាលពីថ្ងៃទី២៣ តុលា កន្លងទៅ លោកប្រធានរដ្ឋចិន ស៊ី ជិនភីង បានអញ្ជើញជាអធិបតីសម្ពោធស្ពានឆ្លងសមុទ្រវែងជាងគេលើពិភពលោកមួយនេះ មុនពេលដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២៤ តុលា។ ស្ពានមួយនេះមានប្រវែង៥៥គីឡូម៉ែត្រ ចំណាយថវិកាសាងសង់អស់១៥៧៣០លានយន់ ឬប្រមាណជាង២ពាន់លានដុល្លារ ដោយចំណាយពេលសាងសង់អស់រយៈពេល៩ឆ្នាំ៕ម.ន
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។