ប្រធានក្រុមហ៊ុន Google X នៅសហរដ្ឋអាម៉េរិក លាឈប់ពីតំណែងដោយសាររឿងអាស្រូវផ្លូវភេទ

សហរដ្ឋអាម៉េរិក៖ លោក Richard DeVaul ប្រធានក្រុមហ៊ុន Google X ដែលជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Google ជាក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំនៅសហរដ្ឋអាម៉េរិកនោះ បានសម្រេចចិត្តលាលែងចេញពីតំណែងហើយ បន្ទាប់ពីសារព័ត៌មាន New York Times កាលពីសប្ដាហ៍មុនបានចេញផ្សាយថា នាយករូបនេះបានរំលោភបំពានផ្លូវភេទលើអ្នកស្ត្រីម្នាក់ ដែលបានសុំដាក់ពាក្យចូលធ្វើឱ្យក្រុមហ៊ុនមួយនេះ។ ប្រធានក្រុមហ៊ុន Google X រូបនេះសម្រេចចិត្តលាលែងចេញពីតំណែងហើយ ដោយមិនទាមទារប្រាក់អតីតភាពឡើយ។ ក៏ប៉ុន្តែលោក DeVaul មិនទាន់ធ្វើអត្ថាធិប្បាយណាមួយនៅឡើយទេ។ គួរបញ្ជាក់ថា Google X គឺជាក្រុមហ៊ុនស្រាវជ្រាវ និងអភិវឌ្ឍន៍ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google កាលពីឆ្នាំ២០១០ ហើយមុនចូលបម្រើការងារឱ្យក្រុមហ៊ុន Google លោកធ្លាប់ធ្វើបុគ្គលិកផ្នែកវិទ្យាសាស្ត្រជាន់ខ្ពស់ នៅក្រុមហ៊ុន Apple៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner