ម្ចាស់មេដាយមាស កីឡាហែលទឹកអូឡាំពិកនៅទីក្រុង Rio De Janeiro 2016 Rie Kaneto ធ្វើទស្សនកិច្ច និងចែករំលែកបទពិសោធន៍លើកដំបូងនៅកម្ពុជា

អត្ថបទដោយ៖
ហេង វណ្ណា

ម្ចាស់មេដាយមាសហែលទឹកអូឡាំពិករដូវក្តៅ ឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro ប្រទេស ប្រេស៊ីល  Rie Kaneto  បានធ្វើទស្សនកិច្ច និងចែករំលែកបទពិសធន៍ដល់យុវជនកីឡាហែលទឹកកម្ពុជាជាលើកដំបូង ក្រោយឃើញពីការរីកចម្រើនក្នុងការអភិវឌ្ឃធនធានកីឡាករ កីឡាការិនី របស់សហព័ន្ធខ្មែរកីឡាហែលទឹក។

ថ្លែងក្នុងឱកាសចែករំលែកបទពិសោធន៍ជាមួយកីឡករ ការិនីជម្រើសជាតិថ្នាល និងឈុតធំកម្ពុជា ម្ចាស់មេដាយមាស អូឡាំពិកវិញ្ញាសារហែលកង្កែប២០០ម៉ែត្រ Rie Kaneto បានជំរុញឱ្យកីឡាករ កីឡាការិនីវ័យក្មេងកម្ពុជា ត្រូវចេះតាំងចិត្ត និងអំណត់ខ្ពស់ ប្រសិនចង់សម្រេចបានគោលដៅនៃជីវិត។ កីឡាការិនីវ័យ៣០រូបនេះ ក៏បានជំរុញឱ្យអត្តបលិកកម្ពុជា ចេះបង្កើនក្តីស្រមៃរបស់ខ្លួនផងដែរ ដើម្បីជោគជ័យលើវិថីកីឡានាថ្ងៃអនាគត។ ម្ចាស់មេដាយមាសរូបនេះ ក៏បានវាយតម្លៃខ្ពស់ចំពោះសហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងការរៀបចំហេដ្ឋារចនាសម្ព័ន្ធបានល្អប្រសើផង។  Kaneto ក៏បានសន្យាថា ស៊ីហ្គេម ២០២៣ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរូបគេ នឹងបង្ហាញវត្តមានម្តងទៀតក្នុងនាមជាអ្នកគាំទ្រកីឡាករ កីឡាការិនីកម្ពុជា។ គួរបញ្ជាក់ថា កីឡាការិនី Rie Kaneto  គឺជាកីឡាការិនីទី២ របស់ជប៉ុន ដែលដណ្តើមបានមេដាយមាសកីឡាអូឡាំពិក លើវិញ្ញាសារហែល២០០ម៉ែត្រ កង្កែប បន្ទាប់ពីកីឡាករ Kyoko Iwasaki ដណ្តើមបានមេដាយមាស នៅអូឡាំពិកដែរ ក្នុងឆ្នាំ១៩៩២៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner