អ្នកប្រយុទ្ធក្នុងទ្រុង Aung La N Sang ការពារជើងឯកពិភពលោកកម្មវិធី ONE ដោយជោគជ័យ
អ្នកប្រយុទ្ធក្នុងទ្រុងសញ្ជាតិមីយ៉ាន់ម៉ា Aung La N Sang ជើងឯកពិភពលោករបស់មក្មវិធី ONE ២ប្រភេទទម្ងន់របស់ខ្លួនដោយជោគជ័យ នៅកីឡដ្ឋាន Thuwunna Inddor ដោយប្រើពេល១ ទឹកផ្ដួល កីឡាករមិនធ្លាប់ចាញ់ Mohammad O Lutador Karaki ឱ្យសន្លប់ ។ ជើងខ្លាំងវ័យ៣៣ឆ្នាំ ដែលមានរហស្សនាមថា «ពស់ថ្លាន់មីយ៉ាន់ម៉ា» បានបញ្ចេញសមត្ថភាពសឹងតែឥតខ្ចោះដើម្បីយកឈ្នះ កីឡាករលីបង់ នៅពាក់កណ្ដាលទឹកទី១ ដើម្បីការពារខ្សែក្រវាត់ ONE Middleweight World Tittle របស់គេនៅក្នុងកម្មវិធី ONE: PURSUIT OF GREATNESS កាលពីថ្ងៃសុក្រទី២៦ ខែតុលា ឆ្នាំ២០១៨ ។ ជ័យជម្នះលើ Karaki បានធ្វើឱ្យ Sang រក្សាបានភាពមិនចាញ់ក្នុ ងការប្រកួតលើទឹកដីប្រទេសកំណើតរបស់គេ នៅយ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ។ គួររំលឹកថា Aung La N Sang ពេលនេះមានស្ថិតិប្រកួតឈ្នះ២៤ដង ចាញ់១០ដង និងបង្កើត ការ ឈ្នះជាប់ៗគ្នា៥ប្រកួតចាប់តាំងពីគេដណ្ដើមបានខ្សែក្រវាត់ ONE Middleweight World Championship ពី Vitaly Bigdash ក្នុងខែមិថុនា ឆ្នាំ២០១៧មក ៕ម។ន