មន្រ្តីជួយសង្គ្រោះឥណ្ឌូណេស៊ីរកឃើញសាកសពកើនដល់១០នាក់ហើយ បន្ទាប់ពីយន្តហោះដឹកអ្នកដំណើរមួយគ្រឿងធ្លាក់ចូលទៅក្នុងសមុទ្រ

ឥណ្ឌូណេស៊ី៖ អាជ្ញាធរឥណ្ឌូណេស៊ីបានបញ្ជាក់ថា ក្រុមអ្នកជួយសង្គ្រោះបានស្រង់យកសាកសពមនុស្សកើនដល់១០នាក់ហើយ ចេញពីទឹកសមុទ្រ ទីដែលយន្តហោះដឹកអ្នកដំណើរមួយគ្រឿងបានធ្លាក់ទៅក្នុងសមុទ្រ នៅជិតរដ្ឋធានីហ្សាការតា កាលពីថ្ងៃច័ន្ទសប្តាហ៍នេះ ខណៈមនុស្សទាំង១៨៩នាក់ត្រូវគេសន្និដ្ឋានថា បាត់បង់ជីវិតទាំងអស់ ។

យន្ដហោះ Boeing 737 MAX 8 មានជើងហោះហើរលេខ Flight JT-610 របស់ក្រុមហ៊ុន Lion Air មានផ្ទុកមនុស្ស ១៨៩នាក់ ក្នុងនោះរួមមានមនុស្សវ័យជំទង់ ១៧៨នាក់, កុមារម្នាក់, ទារក០២នាក់, ពីឡុត ០២នាក់ និងក្រុមសហសេវិក ០៦នាក់ផ្សេងទៀតបានបាត់ចេញពីប្រព័ន្ធរ៉ាដា នៅអំឡុងពេលហោះហើរពីរដ្ឋធានីហ្សាការតា ទៅកាន់ទីក្រុង ផាងកាល ភីណាង (Pangkal Pinang) កោះ បាងកា (Bangka) របស់ឥណ្ឌូណេស៊ី ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner