អាជ្ញាធរសង្កាត់-ខណ្ឌ-ក្រុង ចុះដោះស្រាយវិវាទ អាជីវករផ្សារឯករាជ្យ២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ក្រោយពីផ្ទុះរឿងតវ៉ា របស់បងប្អូនអាជីវករផ្សារឯករាជ្យ២ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ ខឹងសម្បារ ជាមួយលោកថៅកែផ្សារ បិទទ្វារផ្សារមិនអនុញាតិឲ្យបងប្អូនអាជីវករចូលលក់ដូរ ក្នុងថ្ងៃបុណ្យជាតិ ឈប់សម្រាក ទើបផ្ទុះជារឿងតវ៉ាចំនួន២លើកមកហើយ លើកចុងក្រោយនៅព្រឹកថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៨ បងប្អូនអ្នកលក់ចំនួន១៧៦នាក់ តវ៉ាទាមទារស្នើសុំឲ្យថៅកែផ្សារ អាជ្ញាធរ មេត្តាជួយដោះស្រាយ សុំឲ្យពួកគាត់បានចូលលក់ជាធម្មតាវិញ តែមិនបានសម្រេច ទើបនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៨នេះ បន្ទាប់ពីមើលឃើញនូវក្តីកង្វល់របស់ពលរដ្ឋ អាជីវករ ទើបអាជ្ញាធរ រាជធានីភ្នំពេញ ខណ្ឌ សង្កាត់  រួមជាមួយតំណាងខាងផ្សារ ចុះទៅធ្វើកាេសម្របសម្រួលជមួយបងប្អូនអាជីវករ ដែលមានតូបលក់ដូរក្នុងផ្សារទាំង១៧៦តូបខាងលើ ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner