ឯ.ឧ សុះ មុះសិន ថ្លែងថា បញ្ហាសំរាម គឺត្រូវមានដំណោះស្រាយមួយជាបន្ទាន់ ដែលទាំមទារឱ្យមាន ចូលរួមទាំងអស់គ្នាពីសំណាក់ប្រជាពលរដ្ឋ ព្រោះសំរាម កើតចេញពីយើងទាំងអស់គ្នា

អត្ថបទដោយ៖
Kien Sereyvuth

នៅក្នុងពិធីបិទគម្រោង ស្តីពីកាលើកកម្ពស់ការចូលរួមរបស់យុវជន ក្នុងកាងាអនាម័យសំរាម នៅទីសាធារណះក្នុងក្រុងកំពង់ចាម ខេត្តកំពង់ចាម ដែលបានធ្វើនៅសាលសន្និសិទសាលាខេត្តកំពង់ ចាម កាលពីព្រឹកថ្ងៃទី២៩ តុលា ឆ្នាំ២០១៨ ដោយមានការចូលរួមពីសំណាក់ឯ,ឧ គួច ចំរើន អភិបាល ខេត្តកមពង់ចាម ឯ,ឧ វេជ្ជបណ្ធិត សុះ មុះសិន សមាជិករដ្ឋសភា អនុប្រធានសហភាពសហព័ន្ធយុវជន កម្ពុជា និងជាតំណាងរបស់ឯ,ឧ ហ៊ុន ម៉ានី សមាជិក និងជាប្រធានគណកម្មាធិការទី៧រដ្ឋសភា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ថ្លែងថា សំរាម និងបរិស្ថាន ជាបញ្ហា ដែលកើត មាននៅគ្រប់ទីកន្លែង នៃទីប្រជុំជន  មិនថានៅប្រទេសអភិវឌ្ឍឬប្រទេសកំពុងអភិវឌ្ឍនោះទេ ។ ជាក់ ស្តែង បញ្ហាសំរាមនេះ ត្រូវការដំណោះស្រាយមួយជាបន្ទាន់ នឹងត្រូវការចូលរួមទាំងអស់គ្នា ពីសំណាក់ ប្រជាពលរដ្ឋ ក៍ដូចជា ប្រតិបត្តិករពាក់ព័ន្ធនានា ព្រោះថា សំរាម គឺកើតចេញពីយើងទាំងអស់គ្នា ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner