ឯ.ឧ ផៃ ស៊ីផាន ថា សំណុំរឿងរំលាយគណបក្សសង្គ្រោះជាតិ គឺជាអំណាចរបស់តុលាការកំពូល ដោយសំអាងលើអង្គ ហេតុ និងអង្គច្បាប់ ហើយរាជរដ្ឋាភិបាល មិនអាចរំលោភបំពានបានទេ ទោះបីជាមានសំណើរពីអន្តរជាតិយ៉ាងណាក្តី
ឯ.ឧ ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល អះអាងថា ចំពោះសំណុំរឿងរំលាយគណបក្ស សង្គ្រោះជាតិ គឺជាអំណាចរបស់តុលាការកំពូល ដោយសំអាងលើកអង្គហេតុ និងអង្គច្បាប់ ហើយរាជ រដ្ឋាភិបាល មិនអាចរំលោភ បំពាន បានទេ ទោះបីជាមានសំណើ រពីអន្តរជាតិ យ៉ាងណាក្តី។
ការលើកឡើងរបស់អ្នកនាំពាក្យ រាជរដ្ឋាភិបាលនេះ បន្ទាប់ក្រុមប្រឆាំងនៅក្រៅប្រទេស បានធ្វើ បាតុកម្មនានា ដើម្បីទាមទារឲ្យអន្តរជាតិ ដាក់គំនាមករាជរដ្ឋាភិបាលកម្ពុជា ដើម្បីឲ្យអតីតគណបក្ស សង្គ្រោះជាតិរស់ឡើងវិញ ព្រម ទាំងឲ្យអ្នកនយោបាយ ចំនួន១១៨នាក់ របស់គណបក្សនេះ មានសិទ្ធិ ធ្វើនយោបាយឡើងវិញ ។
ឯ.ឧ ផៃ ស៊ីផាន បានលើកឡើងលើបណ្តាញ សង្គមហ្វេសប៊ុកថា កម្ពុជាបានរក្សាសន្តិភាព សណ្តាប់ធ្នាប់ និង រក្សាបានការបោះឆ្នោតដោយទៀងទាត់ ដែលផ្ទុយពីការចង់បានរបស់ប្អូនមួយចំនួន ដែលគាំទ្របក្សប្រឆាំង ចង់ឲ្យមាន ការបោះឆ្នោតឡើងវិញ នោះគឺជាការប្រឆាំងនឹងច្បាប់កម្ពុជា (ច្បាប់ ធម្មនុញ្ញ) ។
ឯ.ឧ បញ្ជាក់ថា «បើប្អូនស្រឡាញ់កម្ពុជា មិនប្រកាន់បក្ខពួកទេ យើងគួរយករដ្ឋធម្មនុញ្ញជាមូលដ្ឋាន ។ ដូច្នេះបើ ស្រលាញ់កម្ពុជា ត្រូវអនុវត្តរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឲ្យបរទេស លុកលុយដែន អធិបតេយ្យភាពកម្ពុជានោះទេ ។ ច្បាប់បោះឆ្នោតយើងធ្វើទៀតទាត់ ដោយមិនធ្វើមុនកំណត់ដោយ ច្បាប់ ឬធ្វើក្រោយនៃការនោះទេ ។ ព្រោះយើងអត់ មានវិបត្តិនយោបាយ ឬ ជំលោះភាគីអាវុធណាមួយ នោះទេ »។
អ្នកនាំពាក្យរាជរដ្ឋាភិបាលក៏បានគូសបញ្ជាក់ចំពោះករណីរំលាយគណបក្សសង្គ្រោះជាតិ កាលពីចុងឆ្នាំ២០១៧ យ៉ាងណាដូច្នេះថា «ការរំលាយគណបក្សសង្គ្រោះជាតិ មិនមែនមានវិបត្តិនយោបាយ នោះទេ គឺធ្វើឡើងតាម អង្គហេតុ អង្គច្បាប់សម្រេចដោយតុលាការ ។ រាល់ការលើក ឡើង ពីអន្តរជាតិ ណាមួយ ដែលឲ្យកម្ពុជារំលត់ រំលោភ ឬរំលាយ សាលដីការកំពូល យើងមិន អាចធ្វើបានទេ ។ ព្រោះ យើងយល់ឃើញថា កម្ពុជា កំពុងស្ថិតក្នុងការពង្រឹងនីតិរដ្ឋ ។ ដូច្នេះលទ្ធិ ប្រជាធិតេយ្យត្រូវសម្រេចឲ្យ មាននីតិរដ្ឋ»។
ឯ.ឧ ផៃ ស៊ីផានក៏បានលើកឡើងថាអ្នកនយោបាយគឺជាបុគ្គលមួយដែលស្ថិតនៅ ក្រោយច្បាប់ និងអនុវត្ត ច្បាប់ ទាំងអស់គ្នា ។ អាស្រ័យដូច្នេះគឺគ្មានការផ្លាស់ប្តូរជំហររប ស់រាជរ ដ្ឋាភិបាល ឬរបស់ កម្ពុជា ដើម្បីដើរចេញក្នុងការអនុវត្ត ច្បាប់ ឬប្រតិបត្តិច្បាប់របស់ខ្លួន ឬលក់ដូរ ដើម្បីឲ្យបរទេសមកត្រួត ត្រានោះទេ។
ឯ.ឧ បានសង្កត់ធ្ងន់ថា« ខ្ញុំសូមជម្រាបថាបងប្អូនមានសេរីភាពគ្រប់គ្រាន់ក្នុងការ ជ្រក កោននៅ ប្រទេសដទៃ ដែលទទួលបានសិទ្ធិទទួល បានសញ្ជាតិក៏ប៉ុន្តែសូមកុំភ្លេច ថា អ្នកដែលចូលរួមក្នុង ជីវភាពនយោបាយ នៅកម្ពុជា គឺត្រូវ តែជាប្រជាជន ស្របច្បាប់ទាំងការបោះឆ្នោត និងឲ្យគេបោះឆ្នោត ស្របតាមច្បាប់កម្ពុជា»។ កម្ពុជា នៅតែបន្តការបោះ ឆ្នោតសេរីពហុបក្ស តាមរបបលិទ្ធិប្រជាធិបតេយ្យ ដែលកំពុងដែរ ទៅរកកិច្ចថែរក្សាឯកភាពជាតិ ថែរក្សាតម្លៃប្រជាធិប តេយ្យ ដែលកើតចេញពីប្រជា ពលរដ្ឋខ្មែរ។
សូមរំលឹកថា គណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលបានសម្រេចរំលាយចោល កាលពី ចុង ឆ្នាំ២០១៧ ព្រមទាំងមិនអនុញ្ញាត ឲ្យមន្ត្រីជាន់ខ្ពស់គណបក្សនេះ ចំនួន ១១៨នាក់ ធ្វើនយោបាយ ចំនួន៥ឆ្នាំផងដែរ ៕