ក្រុមការងារទ្រទ្រង់វិស័យអប់រំនៅខេត្តព្រះសីហនុ មានសមាសភាពមកពីក្រសួងអប់រំ និងក្រសួងបរិស្ថាមានគម្រោងជួយសាលាធារណៈឲ្យក្លាយជាសាលាគំរូ និងសាលាមេត្រីភាពបរិស្ថាន ដើម្បីលើកកំពស់គុណភាពអប់រំ និងពង្រឹងធនធានមនុស្ស ស្របពេលខេត្តនេះត្រូវបានរាជរដ្ឋាភិបាល បានចាត់ទុកថាជាប៉ូលសេដ្ឋកិច្ចសំខាន់ និងជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងរបស់កម្ពុជា

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ ឆ្លើយតបនឹងបំណង់ប្រាថ្នាដ៏មុតស្រួចនេះថ្នាក់ដឹកនាំក្រសួងអប់រំ ក្រសួងបរិស្ថាន និងអាជ្ញាធរខេត្តព្រះសីហនុ កំពុងរួមគ្នាក្នុងបុព្វហេតុកសាងធនធានមនុស្សនៅក្នុងខេត្តនេះផ្ទាល់ដើម្បីអោយុវជនទទទួលបានឱកាសពីការអភិវឌ្ឍ ប្រកបដោយសក្តានុពលនេះ។ បច្ចុប្បន្នក្រុមការងារទ្រទ្រង់វិស័យអប់រំ ដែលមានសមាសភាពមកពីក្រសួងអប់រំ និងក្រសួងបរិស្ថាន ក្រោមការដឹកនាំដោយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុ ដឹកនាំដោយ ឯ.ឧ សាយ សំអាល់ កំពុងរៀបចំផែនការសម្រាប់បេសកកម្មមួយនេះដោយមានកិច្ចសហការយ៉ាងស្អិតរមួតជាមួយថ្នាក់ដឹកនាំខេត្តព្រះសីហនុ មាន ឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ និង ឯ.ឧ ជាម ហ៊ីម ប្រធាមក្រុមប្រឹក្សាខេត្ត។

ជាក់ស្តែងនៅរសៀលថ្ងៃទី២៥ខែមិថុនា ឆ្នាំ២០២០ តំណាងថ្នាក់ដឹកនាំនៃក្រសួងបរិស្ថាន ក្រសួងអប់រំ និងសាលាខេត្តព្រះសីហនុ បានរៀបចំកិច្ចប្រជុំមួយ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត និងមានការចូលរួមពីមន្ត្រីអប់រំជាច្រើននាក់ផងដែរ។ កិច្ចប្រជុំនេះបានផ្តោតសំខាន់លើចំណុចពីរយ៉ាង៖  ១.ការជ្រើសរើសសាលាគំរូ ២.ការកសាងសាលាមេត្រីបរិស្ថាន នៅខេត្តព្រះសីហនុ។ ក្នុងឱកាសនេះដែរ សូចនាករណ៍ និងលក្ខណៈវិនិច្ឆ័យជាច្រើន ក៏ត្រូវបានលើកបង្ហាញដល់មន្ត្រីដែលមានភារកិច្ច ក្នុងការងារនេះបានយល់ និងជជែកពិភាក្សាគ្នាដើម្បីឈានទៅដំណើរការ ផែនការនេះក្នុងពេលឆាប់ៗនេះ ស្របតាមចក្ខុវិស័យ និងផែនការជាក់លាក់មួយ។

លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ គូសបញ្ជាក់ថាបច្ចុប្បន្ន ខេត្តព្រះសីហនុ កំពុងទទួលបាននូវការអភិវឌ្ឍយ៉ាងខ្លាំងក្លា និងប្រកបដោយសក្តានុពល។ ក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ខេត្តជាប់មាត់សមុទ្រមួយនេះកំពុង ស្តារនូវប្រពន្ធ័ហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវថ្នល់ ប្រឡាយទឹក អាងចម្រោះទឹកស្អុយដើម្បីការពារកុំអោយទឹកកខ្វក់ហូរចូលសមុទ្រ ការរៀបចំបណ្តាញទឹកស្អាត បណ្តាញអគ្គិសនី ការគ្រប់គ្រងសំណល់រឹងរាវ ការកែលម្អសោភ័ណ្ឌភាពតាមដងផ្លូវ និងតំបន់ឆ្នេរ និងវិស័យមួយចំនួនទៀតផងដែរ ដើម្បីធ្វើអោយខេត្តនេះកាន់តែមានការទាក់ទាញការវិនិយោគពហុវិស័យ។

ទន្ទឹមនេះការកសាងធនធានមនុស្ស ក៏ជាផ្នែកមួយសំខាន់ដែលយើងត្រូវគិតគូ ជាចំបងផងដែរ ធ្វើយ៉ាងណា អោយយុវជននៅខេត្តព្រះសីហនុទទួលបានការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងមានលទ្ធភាពទទួលបានឱកាសការងារច្រើននៅក្នុងខេត្ត។ ស្ថិតក្នុងបរិបទនេះ លោក ម៉ាង ស៊ីណេត បានជម្រុញលើកទឹកចិត្តមន្ត្រីអប់រំទាំងអស់ត្រូវចូលរួមអោយបានសកម្ម ក្នុងបុព្វហេតុលើកកំពស់គុណភាព អប់រំនៅខេត្តព្រះសីហនុ។

លោក ជំទាវ ឃុន រចនា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានថ្លែងកោតសរសើរចំពោះ រដ្ឋមន្ត្រីក្រសួងបិរស្ថាន និងឯ.ឧ គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលតែងបានយកចិត្តទុកដាក់ និងគាំទ្រយ៉ាងពេញលេញក្នុងការកសាងធនធានមនុស្សនៅខេត្តព្រះសីហនុ ។ លោក ជំទាវ បញ្ជាក់ថានៅថ្ងៃអនាគត ក្រសួងអប់រំ គ្រោងបង្កើតអោយមានសាលាវិទ្យាល័យ ទូទៅជំនាន់ថ្មី និងសាលាវិទ្យាល័យចំនេះទូទៅបច្ចេកទេស និងប្រែក្លាយថ្នាក់ឧត្តមសិក្សាដើម្បី អោយមានក្នុងការសិក្សាមុខជំនាញផ្សេងៗ ឆ្លើយតបតាមតម្រូវការនៃការអភិវឌ្ឃសេដ្ឋកិច្ចសង្គម។

ជាមួយគ្នានេះដែរ ឯ.ឧ  សុខ គាង អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារពង្រឹងវិស័យអប់រំនៃក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តព្រះសីហនុ បានបង្ហាញសុឆន្ទៈមុះមុតក្នុងបេសកកម្មធ្វើអោយប្រសើរឡើងនៃគុណភាពអប់រំនៅខេត្តព្រះសីហនុ ដើម្បីជាការពង្រឹងការសិក្សារបស់សិស្សទាំងចំណេះទូទៅនិងថ្នាក់ជំនាញវិជ្ជាជីវៈសំដៅធ្វើយ៉ាងណាអោយយុវជននៅខេត្តព្រះសីហនុ កាន់តែមានឱកាសទទួលបានការងារល្អ។

ឯ.ឧ សុខ គាង រំពឹងថាតាមរយៈការបង្កើតអោយមានការជ្រើសរើសសាលាគំរូ និងសាលាមេត្រីបរិស្ថាននៅខេត្តព្រះសីហនុ នាពេលនេះនឹងជួយធ្វើអោយយុវជននៅទីនេះកាន់តែមានលទ្ធភាពមានថាមពលស្របពេលដែលខេត្តព្រះសីហនុ កំពុងឈានឆ្ពោះទៅមុខជាខេត្តប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជា៕ ដោយ៖ ខៀវ សាវ៉ុន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner