កម្ពុជានិងកិច្ចព្រមព្រៀង២៣តុលា

អត្ថបទដោយ៖
Kien Sereyvuth

មន្ត្រី បុគ្គលិក រាជការ ទូទាំងព្រះរាជាណាចក្រកម្ពុជា បានឈប់សម្រាកនៅថ្ងៃទី២៣តុលាឆ្នាំ២០១៨ដែលជាថ្ងៃ រំលឹកខួបលើកទី២៧នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ កិច្ចព្រមព្រៀងក្រុងប៉ារីសថ្ងៃទី២៣តុលា១៩៩១ ដល់២៣តុលា២០១៨ គឺជាកិច្ចព្រមព្រៀងស្តីពីដំណោះស្រាយនយោបាយរួមមួយនៃជម្លោះកម្ពុជា។ កម្ពុជាមុន ពេលដែលកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស គឺជាប្រទេសមួយដែលស្ថិតរងការរិះគន់នៃការរំលោភសិទ្ធិមនុស្ស …ប្រទេសដែលមានសង្គ្រាមស៊ីវិល…ប្រទេសដែលរងការរំលោភទឹកដី…ប្រទេសដែលមានការហៀរហូរជន ភៀសខ្លួន បង្កការលំបាកដល់ប្រទេសជិតខាង និងជាប្រទេសដែលបាត់បង់កិត្យានុភាពសព្វបែបយ៉ាងនោះថែម ទៀត។ ប៉ុន្តែក្រោយកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសនោះមក កម្ពុជាបានប្រឹងប្រែងកសាងប្រទេសសាឡើង វិញ និងជាដំណាក់កាលបន្តបន្ទាប់ កម្ពុជាបានក្លាយជាប្រទេសមួយដែលធ្វើអោយជាតិរបស់ខ្លួនមានកិត្យានុភាព សាឡើងវិញ។

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner