សម្តេចវិបុលសេនាភក្តី សាយ ឈុំ ទស្សនកិច្ចប្រទេសចិន៤ថ្ងៃ

អត្ថបទដោយ៖
Kien Sereyvuth

ប្រធានព្រឹទ្ធសភាសម្តេចវិបុលសេនាភក្តី សាយ ឈុំ និងគណៈប្រតិភូព្រឹទ្ធសភា កំពុងបំពេញទស្សនកិច្ចក្នុងប្រ ទេសចិនរយៈពេល៤ថ្ងៃ ក្រោយដំណើរអញ្ជើញចាកចេញនាព្រឹកថ្ងៃទី២៣តុលា។ មន្ត្រីព្រឹទ្ធសភាបានអោយដឹង ថា ដំណើរទស្សនកិច្ចរបស់សម្តេចវិបុលសេនាភក្តី សាយឈុំ គឺតបទៅនឹងការ អញ្ជើញរបស់ រដ្ឋាភិបាលចិន ដើម្បីពិភាក្សាការងារមួយចំនួននៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា នឹងជួប ពិភាក្សាការងារទ្វេភាគីជាមួយលោក វ៉ាង យ៉ាង ប្រធានសភាប្រឹក្សា នយោបាយប្រជាមានិតចិន… ជួបពិភាក្សា ការងារជាមួយលោក លី ហ្សាងស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ចិនមួយ ចំនួនទៀត ព្រមទាំងទស្សនានូវ តំបន់វប្បធម៌និងឧស្សាហកម្មមួយ ចំនួនក្នុងរដ្ឋធានីប៉េកាំងផងដែរ។ សម្តេចវិបុលសេនាភក្តីសាយឈុំ នឹងអញ្ជើញវិលត្រឡប់មកកម្ពុជាវិញនៅថ្ងៃ ទី២៦តុលា។

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner