ប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ចូលរួមកំសាន្តសប្បាយនៅក្នុងឱកាសការដាក់តាំងពិព័រណ៍ពាណិជ្ជកម្ម ថៃ-កម្ពុជា ដើម្បីអបអរបុណ្យអុំទូកនាថ្ងៃចេញព្រះវស្សា ក្នុងខេត្តបាត់ដំបង

បន្ទាប់ពីការចូលរួមនៅក្នុងការទស្សនាពិធីអុំទូកនាថ្ងៃដំបូង នៅក្នុងខេត្តបាត់ដំបង ដែលបាបញ្ចប់នៅល្ងាចថ្ងៃទី២៣ តុលា ២០១៨ម្សិលមិញ។ ប្រជាពលរដ្ឋមកពីគ្រប់ទិសទីទាំងក្នុងខេត្ត និងបណ្តាខេត្តនានា បានមកចូលរួមទស្សនាកំសាន្តសប្បាយនៅក្នុងពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សា ខេត្តបាត់ដំបង ដែលតែងប្រារព្វធ្វើជាទៀងទាត់រៀងរាល់ឆ្នាំ។ សម្រាប់ការប្រារព្ធពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សាឆ្នាំ២០១៨នេះ រដ្ឋបាលខេត្ត ក្រោមការយកចិត្តទុកដាក់ផ្ទាល់ពីឯកឧត្តម ងួន រតនៈ អភិបាលខេត្ត បានរៀបចំការកែលម្អទីតាំងសម្រាប់បម្រើដល់ការកំសាន្ត ដល់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តទាំងមូល ដើម្បីងា យស្រួលក្នុងការទស្សនាការអុំទូកនៅពេលថ្ងៃ ហើយនៅពេលរាត្រី ក៏មានការតុបតែងភ្លើងពណ៌លម្អនៅតាមសួន និងតាមដងផ្លូវផងដែរ។

ដោយសារតែកំណើនភ្ញៀវចូលរួមទស្សនាក្នុងពិធីបុណ្យអុំទូកថ្ងៃចេញព្រះវស្សាខេត្តបាត់ដំបង ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែច្រើនឡើង។ ឯកឧត្តមអភិបាលខេត្តបាត់ដំបង ក៏បានរៀបចំផ្នែកត្រើយខាងកើតស្ទឹងសង្កែឲ្យមានការដាក់តាំងពិព័រណ៍ផលិតផលពាណិជ្ជកម្មថៃ-កម្ពុជាចាប់តាំងពីថ្ងៃទី២០ ខែតុលារហូតដល់ថ្ងៃបង្ហើយនៃពិធីបុណ្យអុំទូក។ ជាមួយគ្នានេះដែរ ឯកឧត្តម ងួន រតនៈ និងលោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំសំខាន់ៗដែលបានអញ្ជើញទស្សនាតាមទីកំសាន្តនានា ដូចជា ស្តង់ពិព័រណ៍យុវជន.ស.ស.យ.ក ខេត្ត និងរាំកំសាន្តជាមួយបងប្អូននៅទីនោះ និងបានជួបសំណេះសំណាលជាមួយនិងកងកម្លាំងសមត្ថកិច្ច ដែលប្រចាំការគោលដៅក្នុងពិធីបុណ្យផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner