សហព័ន្ធបាល់ទាត់ចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិ ចំនួន២៥នាក់ ត្រៀម AFF Suzuki Cup 2018

អត្ថបទដោយ៖
Kien Sereyvuth

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានចេញបញ្ជីឈ្មោះកីឡាករជម្រើសជាតិចំនួន២៥នាក់ កាល ពីចុងសប្តាហ៍នេះ ដើម្បីត្រៀមប្រកួតពានរង្វាន់ AFF Suzuki Cup 2018 ដោយក្រុមកម្ពុជា នឹង ត្រូវលេង ជម្រុះនៅក្នុងពូល A។បញ្ជីឈ្មោះជាផ្លូវការនេះត្រូវបានចុះហត្ថលេខាដោយលោក កែវ សារ៉េត អគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោមការដឹកនាំរបស់អ្នកចាត់ការទូទៅ លោក Keisuke Honda ដែលមានកីឡាករជម្រើស ជាតិចំនួន២៥នាក់ ក្នុងនោះមកពី៨ក្លឹបក្នុងក្របខ័ណ្ឌលីគកំពូលកម្ពុជា។

កីឡាករជម្រើសជាតិទាំងនេះត្រូវបាន គ្រូបង្វឹកជនជាតិអាហ្សង់ទីន លោក Felix រក្សា កីឡាករ ចំនួន២៤នាក់នៅរក្សាដដែល ដែលជាឈុតប្រមូលផ្តុំ បានប្រកួតមិត្តភាពជាមួយទីម័រខាងកើត និង សិង្ហបុរី កាលពីពេលថ្មីៗ លើកលែងតែកីឡាករ សៀង ចន្ធា ម្នាក់ គត់ ដែលត្រូវបានកោះ ហៅថ្មីឲ្យ ចូល រួមក្នុងក្រុមជម្រើសជាតិ ដែលកីឡាករ សៀង ចន្ធា គឺជាយុវជនឆ្នើមវ័យ ក្មេងមកពី សាលាបាល់ទាត់ ជាតិបាទី ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner