អ្នកប្រណាំងរថយន្ត Formula One កីឡាករ Raikkonen ឈ្នះ ការប្រណាំងនៅអាម៉េរិក

អត្ថបទដោយ៖
Kien Sereyvuth

កីឡាករ Kimi Raikkonen សមាជិកក្រុម Ferrari ឈ្នះ US Grand Prix ធ្វើអោយកីឡាករ Lewis Hamilton ដែលប៉ងគ្រងជើងឯកពិភពលោក Formula One World Championship ជាលើកទី៥ កាលពីថ្ងៃអាទិត្យម្សិលមិញនៅលើទីលានទីក្រុង Austin រដ្ឋតិចសាស សហរដ្ឋអាមេរិកនោះ ត្រូវបានពន្យារពេល ក្រោយសមាជិកក្រុម Mercedes រូបនេះបានត្រឹមលេខ៣ ហើយត្រូវរង់ចាំដល់សបា្តហ៍ ក្រោយថ្ងៃអាទិត្យទី២៨ ខែតុលានេះនៅម៉ិកស៊ិក ។

សម្រាប់ជ័យជម្នះរបស់ Kimi Raikkonen ជាជោគជ័យលើកទី១ ចាប់តាំងពីឈ្នះជើងឯកចុងក្រោយ Australian Grand Prix ក្នុងឆ្នាំ២០១៣មក ។ ពោលគឺ១១៣ ទីលានមកហើយដែលមិនឈ្នះ ហើយក៏ជាជ័យជម្នះទីលានទី២១ក្នុងអាជីព ។
ខណៈកីឡាករវ័យក្មេងសញ្ជាតិហូឡង់ Max Verstappen ជិះឲ្យក្រុម Red Bull បានបញ្ចប់នៅលេខ២គួរឲ្យភ្ញាក់ផ្អើល ដែលបានចាប់ផ្តើមនៅលេខរៀងទី១៨ ខណៈ Sebastian Vettel បញ្ចប់នៅលេខ៤វិញ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner