ក្រុមកាំភ្លើងធំ Arsenal បន្តឈ្នះ៧ប្រកួតជាប់គ្នា នៅ EPL

អត្ថបទដោយ៖
Kien Sereyvuth

កាំភ្លើងធំ Arsenal បានបន្តឈ្នះ៧ប្រកួតជាប់ៗគ្នា បន្ទាប់ពីបង្ហាញទម្រង់លេងយ៉ាងល្អ រួមទាំងយកឈ្នះទៅលើ Leicester City ៣-១ កាលពីយប់មិញ ក្នុងការប្រកួតសប្ដាហ៍ទី៩ នៃក្របខ័ណ្ឌ  English Premier League នៅកីឡដ្ឋាន Emirate Stadium  ។
គ្រប់ការប្រកួតទាំងអស់របស់ Arsenal គឺចាញ់ពីរប្រកួតបើកឆាកដំបូង ចាញ់ Chelsea ៣-២ និងចាញ់ Man City ២-០ ។  បន្ទាប់២ចាញ់ប្រកួតខាងលើ សរុបទាំងឈ្នះយប់មិញផងនោះ គឺបន្តឈ្នះ៧ប្រកួតជាប់ៗគ្នា។

ក្រុមម្ចាស់ផ្ទះ  Arsenal ត្រូវភ្ញៀវនាំមុខមុន បន្ទាប់ពីកីឡាករ Hector Bellerin ធ្វើអោយចូលទីខ្លួនឯង ។ តែនៅនាទីទី៤៥ Mesut Özil តាមបានស្មើ ១-១ ។ ចូលតង់ទី២បានតែ២នាទីប៉ុណ្ណោះ Aubameyang រកបានគ្រាប់បាល់នាំមុខ ២-១ វិញនៅនាទីទី៦៣ និង៣នាទីបន្ទាប់ខ្សែប្រយុទ្ធរូបនេះដដែលរកបានគ្រាប់បាល់ទី២ នៅនាទីទី៦៦ ពោលធ្វើឲ្យ Arsenal នាំមុខ ៣-១ គិតត្រឹមនាទីទី៦៦ លទ្ធផល ៣-១ បន្តរហូតចប់ការប្រកួត។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner