អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមសម្តែងការរំភើបចំពោះការអភិវឌ្ឍរីកចម្រើននៅកម្ពុជា

លោកឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ប្រធានប្រតិភូសាខាសមាគមមិត្តភាពយោធភូមិភាគនិរតីវៀតណាម ប្រចាំរដ្ឋធានីហាណូយ បានជម្រាបជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច កាលពីព្រឹកថ្ងៃសុក្រទី១៩ ខែតុលា ថា រូបលោកផ្ទាល់ និងប្រតិភូអមដំណើរទាំងអស់ មានសេចក្តីរំភើបឥតគណនាបន្ទាប់ពីបានមកដល់ប្រទេសកម្ពុជា និងបានឃើញការរីកចម្រើនមិនអាចនឹកមិនស្មានដល់ បើប្រៀបធៀបទៅនឹងអតីតកាល កាលពី៤០ឆ្នាំមុន ព្រោះលោកជាសាក្សីរស់មួយរូប ដែលបានចូលរួមក្នុងជួរកងទ័ពស្ម័គ្រចិត្តវៀតណាម ដើម្បីរំដោះប្រទេសជាតិ និងប្រជាជនកម្ពុជាពីរបបប៉ុលពត រហូតទទួលបានជោគជ័យ នាថ្ងៃជ័យជម្នះ ៧ មករា ១៩៧៩។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner