អភិបាលខណ្ឌដង្កោ អញ្ជើញបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ និងដាក់លូមូលរំដោះទឹក២ខ្សែ

ព្រឹកថ្ងៃពុធ ៨កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាអភិបាលខណ្ឌដង្កោ រួមជាមួយលោកអភិបាលរង លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងកងរាជអាវុធហត្ថខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ មេភូមិ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន១ខ្សែ និងដាក់លូមូលរំដោះទឹក២ខ្សែ ដែលជាគម្រោងមូលនិធិអភិវឌ្ឍសង្កាត់ឆ្នាំ២០១៨ ក្នុងសង្កាត់ដង្កោ និងសង្កាត់ជើងឯក។ ពិធីបើកការដ្ឋានស្ថាបនាផ្លូវ និងលូរួមមាន៖ ស្ថាបនាផ្លូវបេតុង១ខ្សែ ប្រវែង២៧៤ម៉ែត្រ ទទឹង០៥ម៉ែត្រ ក្នុងភូមិខ្វា សង្កាត់ដង្កោ ដាក់បំពង់លូមូលរំដោះទឹក១ខ្សែ ប្រវែង៤៥៧ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ស្ថិតក្នុងភូមិថ្មី សង្កាត់ដង្កោ និងដាក់បំពង់លូមូលរំដោះទឹក១ខ្សែទៀត ប្រវែង៦០១ម៉ែត្រ មុខកាត់០,៦ម៉ែត្រ ក្នុងភូមិជើងឯក សង្កាត់ជើងឯក។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner