ពិព័រណ៍អប់រំលើកទី១ របស់សមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវបានដាក់ បង្ហាញ នៅវិទ្យាស្ថានជាតិអប់រំ

ពិពរ័ណ៍អប់រំចំនួន១០៤ស្ដង់របស់គ្រឹះស្ថានសិក្សា ដែលជាសមាជិកនៃសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា ត្រូវបានដាក់តាំងបង្ហាញជាផ្លូវការនាព្រឹកថ្ងៃទី ១៧ ខែតុលានេះ នៅវិទ្យាស្ថានជាតិអប់រំ ដើម្បីផ្ដល់   ព៌តមានដល់សិស្ស ដែលទើបបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ ទទួលបានព៌តមានពិតច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សាបន្ដនៅថ្នាក់មហាវិទ្យាល័យ ។

ឯកឧត្តមបណ្ឌិត លី ឆេង ប្រធានគណៈកមមាធិការប្រតិបត្តិសមាគមមានប្រសាសន៍ថា បច្ចប្បន្នសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា មានសមាជិក១០៤គ្រឹះស្ថាន នៅទូទាំងប្រទស ហើយកន្លងមកបានចូលរួមយ៉ាងសកម្មក្នុងការងារសង្គម សកម្មភាពមនុស្សធម៌ ការងារបណ្ដុះបណ្ដាល ជាពិសេសបានសហការយ៉ាងជិតស្និទ្ធ ជាមួយក្រសួងអប់រំយុវជននិងកីឡា ក្នុងការលើកកម្ពស់វិស័យអប់រំ និងបង្កើនធនធានមនុស្សនៅកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានផ្ដល់អទិភាពខ្ពស់ក្នុងការអភិវឌ្ឍធន

ធាន មនុស្ស។ឯកឧត្តមបណ្ឌិតបានឲ្យដឹងផងដែរថា គោលបំនងសំខាន់ក្នុងការរៀបចំពិព័រណ៍នេះ  គឺដើម្បីផ្ដល់ភាពងាយស្រួល ជូនដល់មាតាបិតា អាណាព្យាបាល និងសិស្ស និស្សិត ដើម្បីទទួលបានព៌តមានលំអិត សម្រាប់ការសិក្សា ពេលវេលានៃការបើកបវេសនកាល ទីតាំងនៃគ្រឹះស្ថានសិក្សា មុខវិជ្ជា កម្មវិធី និងតម្លៃសិក្សា ពិសេសឱកាសទទួលបានអាហារូបករណ៍ ពីគ្រឹស្ថានសិក្សាទាំងអស់ដែលជាសមាជិក សមាគម។

          ក្នុងឱកាស សម្ពោធដាក់ឲ្យដំណើរការពិព័រអប់រំនេះ ឯកឧត្តម យក់ ង៉ុយ រដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត សភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រី ក្រសួងអប់រំយុវជននិងកីឡាបានលើកឡើងប្រសាសន៍ សម្ដេចតេជោនាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជាដែលបាន ថ្លែង ថា «ការអភិវឌ្ឍចាប់ផ្ដើមជាមួយ នឹងធនធានមនុស្ស ហើយក៏បញ្ចប់ជាមួយធនធានមនុស្ស  ធនធានមនុស្ស ដែលទទួលការអប់រំបណ្ដុះបណ្ដាលពេញលេញ អាចនាំប្រទេសជាតិឆ្ពោះទៅមុខ ។ប៉ុន្ដែគោលដៅនៃការអភិវឌ្ឍរបស់យើង មិនអាចសម្រេចបានទេប្រសិនបើ ប្រជាជនយើងមិនអាចប្រើប្រាស់សក្ដានុពលរបស់ខ្លួនឲ្យបានពេញលេញ »។ឯកឧត្តមបន្ដថា ការអប់រំគឺជាកូនសោរសម្រាប់បើកទ្វារឆ្ពោះទៅរកភាពជោគជ័យ  អនាគតប្រទេសជាតិ គឺពឹងផ្អែកលើ អ្វីដែលយើងមាននាពេលបច្ចុប្បន្ន ក្នុងការផ្ដល់នូវការអប់រំដ៏ប្រសើរ ដល់ប្រជាជនជំនាន់ក្រោយ ។ ការអប់រំដ៏ប្រសើរបំផុតគឺជាការអប់រំ ពោរពេញដោយការប្រកួតប្រជែង ពោលគឺអភិវឌ្ឍសមត្ថភាព​ក្នុងការដោះស្រាយបញ្ហា ការគិតប្រកបដោយសុភវិនិច្ឆ័យ ការអប់រំសីលធ៌ម សម្រាប់ទ្រទ្រង់អាជីពការងារទាំងមូល។  ឯកឧត្តមរដ្ឋលេខាធិការបានគូសបញ្ជាក់ថា ការពង្រឹងគុណភាពអប់រំ គឺជាអាទិភាព១នៅក្នុងយុទ្ធសាស្ដ្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលកម្ពុជាអណត្តិទី៦នេះ ។ រាជ  រដ្ឋាភិបាលបានចាត់ទុកការអប់រំ ប្រកបដោយគុណភាពគឺជាចំណុចគន្លឹះ  សម្រាប់អភិវឌ្ឍធនធានមនុស្ស និងកាត់បន្ថយភាពក្រីក្រ៕     

     

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner