អូស្ត្រាលី និងណូវែលហ្សេឡង់ ឈ្នះសិទ្ធិជាសហម្ចាស់ផ្ទះ FIFA Women’s World Cup 2023

អត្ថបទដោយ៖
Kien Sereyvuth

ប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ បានឈ្នះសិទ្ធិធ្វើជាសហម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ ក្រោយការបោះឆ្នោតនាមុននេះ សមាជិកសហព័ន្ធបាល់ទាត់ពិភពលោក។

ការបោះឆ្នោតបានព្រឹត្តទៅរួចរាល់ ដោយក្នុងនោះមានបេក្ខភាពតែ ២ចូលរួមប្រជែងនោះគឺ កូឡុំប៊ី និងអូស្ត្រាលី ចាប់ដៃគូជាមួយ ណូវែលហ្សេឡង់។ ខណៈការបោះឆ្នោតចេញជាលទ្ធផលផ្លូវការ ប្រទេសដែនកោះទាំងពីរខាងលើបានទទួលសម្លេងភាគច្រើន។ ក្នុងនោះផងដែរ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ទាំង ១១ប្រទេស ក៏បានបោះឆ្នោតព្រមគ្នាដល់ពួកគេរួមផង។

ព្រឹត្តិការណ៍ FIFA Women’s World Cup ឆ្នាំ២០២៣ គឺជាឆ្នាំដំបូងដែលត្រូវបង្កើនក្រុមជម្រើសជាតិនារីឲ្យចូលរួមកើនដល់ ៣២ក្រុម មកពីទ្វីបទាំង ៦ ។ ចំពោះប្រទេសទាំងពីរដែលសហការគ្នាធ្វើសហម្ចាស់ផ្ទះដោយព្រឹត្តិការណ៍នឹងរៀបចំចន្លោះខែកក្កដា ដល់ខែសីហា ។ ក្នុងនោះ អូស្ត្រាលី បានត្រៀមកីឡដ្ឋានសរុប ៨ ចំណែកឯ ណូវែហ្សឡង់ បានត្រៀមកីឡដ្ឋានចំនួន ៥ ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner