ជនជាតិចិនម្នាក់បេីករថយន្តហុីយ៉ាន់ដាយ បុកទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ រថយន្តហុីយ៉ាន់ដាយ មួយគ្រឿងប្រភេទទេសចរណ៍ ដែលបេីកបរដោយបុរសម្នាក់ជាជនជាតិចិន  បានពន្លះទ្រូងផ្លូវក្នុងបរិវេនកោះពេជ្រ យ៉ាងពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងរងរបួសធ្ងន់ កាលពីវេលាម៉ោង៣  និង៥០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ស្ថិតនៅបរិវេនកោះពេជ្រ ក្បែរស្ពានឥន្ធូរ  ក្នុងសង្កាត់ទន្លេបាសាក ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីសន្តិសុខក្នុងកោះពេជ្រ បានឲ្យដឹងថា មុនកេីតហេតុគេឃេីញរថយន្តបង្កម៉ាក ហុីយ៉ាន់ដាយ  ប្រភេទរថយន្តទេសចរណ៍ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AZ- 3557 បានធ្វេីដំណេីរពីកេីតមកលិច ក្នុងល្បឿនយ៉ាងលឿន។ លុះមកដល់ចំណុចកេីតហេតុក្បែរ និងស្ពានឥន្ធូរ បានបុកទ្រូងផ្លូវយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តបង្កក្រឡាប់ជាច្រេីនត្រឡប់  រងការខូចខាតយ៉ាងដំណំ និងធ្វេីឲ្យតៃកុងជាជនជាតិចិន បេីកបរតែម្នាក់ឯងរងរបួសធ្ងន់ ផងដែរ។

ក្រោយកេីតហេតុភ្លាមៗ សន្តិសុខ ក្នុងកោះពេជ្រ បានទាក់ទងទៅខាងរថយន្តសាមុយឲ្យមកដឹកជនរងគ្រោះទៅសង្គ្រោះអាយុជីវិត រួចទាក់ទងទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យដល់កន្លែងកេីតហេតុ។ បន្ទាប់មកសមត្ថកិច្ចជំនាញចរាចរណ៍ខណ្ឌចំការមន ធ្វេីការវាស់វែងយករថយន្តបង្កខាងលេីទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជេីងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ  ដេីម្បីរង់ចាំដោះស្រាយតាមក្រោយ៕ ដោយ៖ ជីម ភារ៉ា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner