បុរសម្នាក់មានជំងឺប្រចាំកាយជាប់ខ្លួន បានខ្យល់ គរស្លាប់ ក្នុងបន្ទប់ជួលមួយកន្លែង នៅខណ្ឌពោធិ៍សែនជ័យ
ភ្នំពេញ៖ បុរសម្នាក់ជាអ្នករត់ម៉ូតូឌុប បានខ្យល់គរ ដេកស្លាប់នៅក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ៦ប្រលប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចផ្ទះជួលមួយកន្លែងក្នុងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះ(ស្លាប់)មានឈ្មោះ ទូច រ៉ាម៉េត ភេទប្រុស អាយុ៤៤ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលកន្លែងកើតហេតុខាងលើមានស្រុកកំណើត ភូមិត្រពាំងដា ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ឯប្រពន្ធ មិនអត្តសញ្ញាណនោះទេ មុខរបរធ្វើការរោងចក្រ ស្នាក់ជាមួយគ្នា។
បេីតាមប្រភព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានប្រាប់ឱ្យដឹង ថាជនរងគ្រោះមានជម្ងឺសន្លាក់ប្រចាំកាយរយៈពេលជាច្រើនឆ្នាំកន្លងមកហើយៗសព្វថ្ងៃរូបគាត់ប្រកបមុខរបរត់ម៉ូតូឌុប បានព្រឹកខ្វះល្ងាចបានល្ងាចខ្វះព្រឹក និងមានជីវភាពខ្វះខាតគ្នានលុយកាក់គ្រប់គ្រាន់ទៅព្យាបាលជំងឺនផះទេ នឹងខំប្រឹងរត់ម៉ូតូឌុបទាំងខ្លួនឈឺត្រដរទៀតផង។
ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុជនរងគ្រោះបានត្អូញត្អែប្រាប់អ្នកជិតខាងថាមិនស្រួលខ្លួន បន្ទាប់មកអ្នកជិតខាងក៏បានខលប្រាប់ប្រពន្ធដែលកំពុងធ្វើការនៅរោងចក្រ ឲ្យចុះមកមើលប្ដី លុះពេលប្រពន្ធបានមកដល់ បានជួយកោសខ្យល់ប្តីសព្វគ្រប់រួចរាល់ហើយ រួចប្រពន្ធប្រាប់ប្តីថា ត្រឡប់ទៅធ្វើការវិញហើយ។
លុះដល់ម៉ោងកើតហេតុប្រពន្ធបានចេញមកពីធ្វើការក៏ឃើញប្ដីដេកស្លាប់រឹងខ្លួនទៅហើយ រួចបង្កឲ្យមានការភ្ញាក់ផ្អើលដល់បងប្អូនរស់នៅក្បែរខាងនាំគ្នាលើកសពមកតម្កល់ទុកនៅដីឡូត៍ មួយកន្លែងវាយស្រួលរថយន្តចូលមកដឹកសពជនរងគ្រោះ ដោយសារផ្ទះកើតហេតុផ្លូវចង្អៀតពិបាករថយន្តចេញចូល។ បន្ទាប់មកនាំគ្នារាយការណ៍ជូនសមត្ថកិច្ចភ្លាម។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញ ចុះមកធ្វើកុសល្យវិច័យលើសពជនរងគ្រោះរួចបានប្រាប់ថាជនរងគ្រោះ ពិតជាបានស្លាប់ដោយសារជម្ងឺខ្យល់គពិតប្រាកដមែន រួចធ្វើកំណត់ហេតុប្រគល់សពជូនទៅសាច់ញាតិដឹកយកទៅធ្វើបុណ្យនៅស្រុកកំណើតតាមប្រពៃណី៕ ដោយ៖ ជីម ភារ៉ា




