ជ័យជំនះរបស់ Chelsea បានធ្វើឲ្យ ហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ក្រោយខកខាន៣០ឆ្នាំ

អត្ថបទដោយ៖
Kien Sereyvuth

ជ័យជំនះរបស់ Chelsea បានធ្វើឲ្យក្រុមហង្សក្រហម Liverpool ក្លាយជាជើងឯក Premier League ជាលើកទី១ ក្រោយខកខានរយៈពេល ៣០ឆ្នាំនៅពេលក្រុមការពារតំណែងជើងឯក Manchester City បានប្រកួតចាញ់ម្ចាស់ផ្ទះ ក្រុមតោខៀវកាលពីយប់មិញក្នុងលទ្ធផល ២ទល់១ ។

តាមការចុះផ្សាយព័តមាន BBC បានអោយដឹងថា ការបរាជ័យរបស់ Manchester City ធ្វើអោយក្រុម Liverpool ដាច់២៣ពិន្ទុគិតត្រឹមសប្តាហ៍ទី៣១ ខណៈនៅសល់តែ ៧ប្រកួតទៀតមុនពេលបិទរដូវកាល។

គួរបញ្ជាក់ថា នេះក៏ជាលើកទី១៩ ដែលក្រុមមានមូលដ្ឋាននៅទីក្រុង Liverpool ឈ្នះជើងឯកលីគ ក្រោយខកខាន៣០ឆ្នាំ ដោយឈ្នះចុងក្រោយនាឆ្នាំ១៩៩០ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner