អភិបាលខណ្ឌដង្កោនាំយកអំណោយកាកបាទក្រហមកម្ពុជាចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃវែង
អត្ថបទដោយ៖
Kien Sereyvuth
ព្រឹកថ្ងៃសុក្រ ១១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម នុត ពុធដារ៉ា ជំនួយការសម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដង្កោ រួមជាមួយព្រះសង្ឃ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បាននាំយកអំណោយរបស់កាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចំនួន៥០គ្រួសារ ក្នុងសង្កាត់ព្រៃវែង។ អំណោយចែកជូនក្នុងមួយគ្រួសារទទួលបាន អង្ករ៣០គីឡូក្រាម កំសៀវទឹក១ ចង្ក្រានហ្គាស១ ចានស្រាក់១ ធុងជ័រ១ និងថវិកា៣ម៉ឺនរៀល។