នគរបាលខណ្ឌឬស្សីកែវបង្ក្រាប និងចាប់ខ្លួនជនសង្ស័យចំនួន៨នាក់ក្នុង៣ករណីផ្សេងគ្នា

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពញ៖ កម្លាំងនគរបាលខណ្ឌឬស្សីកែវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យជាចោរលួចកាបូបលុយ និងការប្រើប្រាស់ រក្សាទុកជួញដូរគ្រឿងញៀនចំនួន៨នាក់ ជាបន្តបន្ទាប់ ហើយម្នាក់ទៀតកំពុងរត់គេចខ្លួន និងដកហូតបានថ្នាំញៀនចំនួន៩កញ្ចប់តូច ក្នុង៣ករណីផ្សេងគ្នា។ លោកវរសេនីយ៍ឯក គល់ យី អធិការនគរបាលខណ្ឌឬស្សីកែវ បានបញ្ជាក់ថា ប្រតិបត្តិការនេះ គឺបានអនុវត្តឡើងចំនួន៣គោលដៅ ក្នុងនោះគោលដៅទី១ នៅត្រង់ចំណុចផ្ទះគ្មានលេខ តាមបណ្ដោយផ្លូវបេតុង ក្រុម៧ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក និងគោលដៅទី២ នៅត្រង់ចំណុចផ្ទះជួលគ្មានលេខ ក្បែរផ្លូវរថភ្លើង ក្នុងក្រុម៨ ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ហើយគោលដៅទី៣ នៅត្រង់ចំណុចសំណង់មិនរៀបរយ ក្នុងក្រុម១៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ នាថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរទិ្ធស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner