ក្រសួងទេសចរណ៍ ជំរុញយុវជនអាស៊ីអាគ្នេយ៍កម្ពុជាចែករំលែកព័ត៌មាន ពីវិស័យទេសចរណ៍ ដល់យុវជនប្រទេសដទៃឱ្យបានទូលំទូលាយ
អត្ថបទដោយ៖
Kien Sereyvuth
នាឱកាសទទួលជួបគណៈប្រតិភូយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នៅទីស្ដីការក្រសួងទេសចរណ៍ កាលពីរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨ ឯ ឧ ទិត ចន្ថា រដ្ឋលេខាធិការក្រសួងទេសចរណ៍ បាន បង្ហាញនូវបទពិសោធន៍ និងផ្ដល់ព័ត៌មានជាច្រើនពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅកម្ពុជា ដើម្បីឱ្យ ក្រុម យុវជនខាងលើយកទៅផ្សព្វផ្សាយ និងចែករំលែកបន្តឱ្យបានទូលំទូលាយ ជាមួយក្រុមយុវជន ប្រទេស ដទៃ ដែលចូលរួមជាមួយគ្នា ។
ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងចេញទៅចូលរួមក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន រយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា រហូតដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខ។