អបអរសាទរ កម្ពុជាត្រូវបានជ្រើសតាំងជាអគ្គនាយករង (Directeur Général Adjoint) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក

អត្ថបទដោយ៖
Kien Sereyvuth

ថ្ងៃពុធ ៩រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ លោក Bruno Bodard អគ្គនាយកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក បានធ្វើទស្សនកិច្ចជាពិសេសមកកាន់កម្ពុជា និងបានចូលជួបសំដែងការគួរសមជាមួយឯកឧត្តមបណ្ដិតរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយលោកអគ្គនាយកបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីអំពីលទ្ធផលដែលកម្ពុជាត្រូវបានជ្រើសតាំងជាអគ្គនាយករង (Directeur Général Adjoint) ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសាកលលោក នាឱកាសមហាសន្និបាតក្លឹបលើកទី១៤ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧-២៨ ខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។

នេះជាជោគជ័យដ៏ធំមួយដែលកម្ពុជាសម្រេចបានលើឆាកអន្តរជាតិ និងបង្ហាញពីការទទួលស្គាល់របស់អន្តរជាតិអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាសមាជិកស្ថាប័នអន្តរជាតិមួយនេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner