ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅតែបន្តសហការជួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួបមួយរវាងឯកអគ្គរដ្ឋទូត និងលោក វិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

 សៀមរាប៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជានៅតែបន្តសហការជួយដល់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលជាជំនួបមួយរវាងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងលោក វិជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខរត្តសៀមរាប ក្នុងគោលបំណងដើម្បីពិភាក្សាការងារនិងស្វែងយល់អំពីការរីកចំរើនផ្នែកសុខាភិបាល ក្នុងខេត្ត និងបានពិភាក្សា អំពីការវឌ្ឍនភាពលើវិស័យនេះ ព្រមទាំងសន្យាថានៅតែបន្តសហការជួយដល់មន្ទីរពេទ្យនេះជាបន្តទៀត។ បើទោះបីជា ឯកឧត្តម នឹងត្រូវផុតអាណត្តិជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសកម្ពុជាក្នុងពេលខាងមុខក៍ដោយក្តី។ ឯកឧត្តម វីលៀម  ហេដន៏( William A.Heidt ) ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងយ៉ាងនេះ នៅរសៀលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៨នេះ ឯកឧត្តម វីលៀម  ហេដន៏( William A.Heidt ) ដោយអមដំណើរជាមួយសហការីបានអញ្ជើញមកកាន់មន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
       ឯកឧត្តម វីលៀម  ហេដន៏ បានសម្តែងនៅភាពរីករាយនិងភ្ញាក់ផ្អើលចំពោះសកម្មភាពបំរើសេវារបស់ថ្នាក់ដឹកនាំ មន្ត្រីនិងបុគ្គលិកក្នុងមន្ទីរពេទ្យនេះ ថាមានសកម្មភាពមមាញឹក និងហ្មត់ចត់ក្នុងភារ:កិច្ចរបស់ខ្លួន។  ឯកឧត្តម បានមានប្រសាសន៍បន្តទៀតថា៖ ក្រៅពីអគារផ្តល់ឈាមដែលជាអំណោយរបស់ប្រជាជនសហរដ្ឋអាមេរិកផ្តល់ឱយតាមរយៈ ឯកឧត្តមកាលពីបីឆ្នាំមុន តើមន្ទីរពេទ្យខេត្តនេះត្រូវការអ្វីបន្ថែមទៀត មិនចំពោះតែអគារនិងសេវាផ្តល់ឈាមនេះទេ ហើយបានកត់ត្រាទុកសម្រាប់ផ្តល់ជាអនុសាសន៍ដល់ឯកអគ្គរដ្ឋទូតអាណត្តិក្រោយៗ ឱ្យបន្តជួយគាំទ្រនិងសហការជាបន្តទៅទៀត ដើម្បីឱ្យការបំរើសេវាក្នុងមន្ទីរពេទ្យនេះកាន់តែល្អប្រសើរជាងនេះថែមទៀត។
        លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តបានមានប្រសាសន៍ថា៖មន្ទីរពេទ្យនៅតែមានកង្វះខាតជាច្រើនដែលទាមទារស្ថាប័នដៃគូរពាក់ព័ន្ឋសហការជួយជ្រោមជ្រែង ជាពិសេសកង្វះអគារសម្រាប់អ្នកជំងឺមិនឆ្លង ព្រោះពីមួយថ្ងៃទៅមួយថ្ងៃមនុស្សដែលមានវ័យច្រើន(វ័យចាស់)នៅកម្ពុជាកើតនូវជំងឺមិនឆ្លងមានអត្រាចេះតែកើនឡើងៗ។ លោក ប្រធានមន្ទីរបានមានប្រសាសន៍ស្នើសុំទៅកាន់ ឯកឧត្តម វីលៀម  ហេដន៏ ថា៖ សុំឲ្យជួយបន្តសាងសង់អគារមួយជាន់ឬពីរជាន់បន្ថែមពីលើអគារដែលមានស្រាប់របស់ស្ថានទូតអាមេរិក ដែលបានផ្តល់ឱ្យកាលពីបីឆ្នាំមុនព្រោះអគារនោះ បានបុកគ្រឹះនិងចាក់ពិដានបេតុង(ប្លង់សេ) បំរុងរួចហើយតែពុំទាន់មានលទ្ឋភាពអាចសង់បន្តទៅលើទៀតបាន ដើម្បីទុកសម្រាប់ដាក់អ្នកជំងឺពាក់ព័ន្ឋទៅនឹងប្រព័ន្ឋឈាម។ និងស្នើសុំសាងសង់អគារមួយទៀតសម្រាប់អ្នកជំងឺមិនឆ្លង ដូចជាប្រភេទជំងឺរ៉ាំរ៉ៃ កើតមានទៅលើមនុស្សមានវ័យច្រើន (ចាស់) មានជំងឺលើសឈាម ជំងឺបេះដូង ទឹកនោមផ្អែមជាដើម។       ឯកឧត្តម វីលៀម  ហេដន៏ ទទួលយកសំណើរទាំងអស់ ទោះជាឯកឧត្តមផុតអាណត្តិក៍នឹងផ្តល់អនុសាសន៍ដល់ឯកអគ្គរដ្ឋទូត ជាអ្នកក្រោយចាត់ចែងបន្ត៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner