នគរបាលព្រហ្មកំរិតស្រាលឃាត់ខ្លួនជនសង្ស័យ២នាក់ជាមុខសញ្ញាឆក់យកទ្រព្យសម្បត្តិប្រជាពលរដ្ឋ
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ បានធ្វើការបង្ហាញមុខជនសង្ស័យ២នាក់ដែលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាកIPhone6sបានសម្រេចនៅចំណុចមុខសាលាបឋមសិក្សាសន្ធរម៉ុក ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅវេលាម៉ោង ១៥ និង០០នាទី ពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៨កន្លងទៅ ។
លោកវរៈសេនីយ៍ឯក ប៉ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាល បានប្រាប់ភ្ងាក់ងារសារព័ត៌មានទូរទស្សន៍អប្សរា ឲ្យដឹងថា ជនសង្ស័យ២នាក់ខាងលើដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ជាចិន្តា ភេទ ប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៧ ផ្លូវលេខ២០៤ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ និងទី២-ឈ្មោះ ឃួន រិទ្ធិចាក់ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់តែបៃតង ទីលំនៅបច្ចុប្បន្ន ផ្ទះមិនចាំលេខ ផ្លូវBT សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
លោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលបានបន្តថា ក្រោយពីឃាត់ខ្លួននិងសាកសួរជនសង្ស័យខាងលើរួចហើយ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងការិយាល័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់ ៕