លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំកិច្ចប្រជុំដើម្បីត្រៀមរៀបចំមិទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៨)
អត្ថបទដោយ៖
Kien Sereyvuth
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំអនុគណៈកម្មការពិធីសាសនា ព័ត៌មាន សិល្បៈ និងសោតទស្សន៍ សម្រាប់រៀបចំមិទ្ទីងមហាជនអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤០ ទិវាកំណើតរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា (២ធ្នូ ១៩៧៨-២ធ្នូ ២០១៨) ដែលនឹងត្រូវប្រារព្ធឡើងនៅក្នុងភូមិជើងឃ្លូ ឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ នារសៀលព្រហស្បតិ៍ត ១០រោច ខែភទ្របទ ឆ្នាំច សំរិទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ០៤ ខែតុលា ឆ្នាំ២០១៨ នៅទីស្តីការក្រសួង៕