អភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយមន្រ្តីជាប់កិច្ចសន្យារបស់សាលាខេត្ត
អត្ថបទដោយ៖
Kien Sereyvuth
នៅក្នុងឱកាសថ្ងៃឈប់សម្រាកក្នុងពិធីបុណ្យភ្ជុំបិណ្ឌចំនួន០៣ថ្ងៃ ចាប់ពីថ្ងៃទី០៨ ដល់ទី១០ ខែតុលា២០១៨ កាន់តែខិតជិតមកដល់ឆាប់ៗខាងមុខនេះ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនជាមន្រ្តីជាប់កិច្ចសន្យានៅក្នុងសាលាខេត្តចំនួន៥៨នាក់ ក្នុងខណៈពេលដែលពិធីបុណ្យភ្ជុំបិណ្ឌ ជិតចូលមកដល់នៅពេលឆាប់ៗខាងមុខនេះ។ ការជួបជុំសំណេះសំណាលជាមួយបងប្អូនកម្មករទាំងនោះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៤ ខែតុលា ២០១៨ ក្នុងបរិវេណមុខអគារសាលាខេត្តបាត់ដំបង។