រដ្ឋមន្រ្តីក្រសួងការងារ ជំរុញឲ្យយុវជនអាស៊ីអាគ្នេយ៍ខិតខំសិក្សារៀនសូត្រពីស្ថានភាព និងភាពរីកចម្រើនរបស់ប្រទេសនីមួយៗ
អត្ថបទដោយ៖
Kien Sereyvuth
ក្នុងឱកាសអនុញ្ញាតឲ្យគណៈប្រតិភូយុវជនអាស៊ីអគ្នេយ៍កម្ពុជាចំនួន២៩រូប ចូលជួបសម្តែងការគួសម និងផ្តល់អនុសាសន៍ នាព្រឹកថ្ងៃទី០៤ ខែតុលានេះ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្រ្ដីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានមានប្រសាសន៍ថា យុវជនកម្ពុជាត្រូវខិតខំសិក្សា ស្វែងយល់បន្ថែមទៀត អំពីចំណេះដឹងទូទៅទាក់ទងនឹងស្ថាប័ន តំបន់ និងអន្តរជាតិនានា ដែលកម្ពុជាជាសមាជិកក្នុងនោះ ដូចជាអាស៊ាន អន្តរសភាអាស៊ាន និងអង្គការអន្តរជាតិផ្សេងៗទៀត រួមទាំងអត្ថប្រយោជន៍ ដែលកើតចេញពីកិច្ចសហប្រតិបត្តិការជាមួយបណ្តាអង្គការទាំងនោះសម្រាប់កម្ពុជា។