អភិបាលខេត្តកំពង់ធំ នាំយកបច្ច័យ រួមទាំងទ័យទាន ប្រគេនព្រះសង្ឃក្នុងពិធីកាន់បិណ្ឌទី១០ និង១១នៅវត្តក្តីដូង

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ធំ៖ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងលោកជំទាវ រួមទាំងមន្រ្តីរាជការ មន្ទីរជុំវិញខេត្ត បានអញ្ជើញកាន់បិណ្ឌវេនបុណ្យភ្ជុំ នៅវត្តដួងសូរិយា ហៅវត្តក្តីដូង និងបាននាំយកបច្ច័យ១២,៥៨៧,០០០រៀល រួមទាំងប្រាក់ដុល្លារ ២០០០ដុល្លារ និងទ័យទានទឹកសុទ្ធ២០កេស អង្ករ២២បេ ទឹកក្រូច ២៤កេស មីកេសធំ ៧កេស ត្រីខ ២យួរ សាច់ក្រក១កេស ប្រហុកមួយកេស ប្រគេនព្រះសង្ឃនៅវត្តដួងសូរិយា ស្ថិតនៅឃុំក្តីដូង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ  ក្នុងឱកាសវេនបិណ្ឌទី១០ ទី១១ នៅព្រឹកថ្ងៃទ៤ ខែតុលា ឆ្នាំ ២០១៨នេះ។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner