មន្ត្រីរាជការនៃរដ្ឋបាលរាជធានីភ្នំពេញ ចូលរួមដាក់បិណ្ឌទី១០ នៅវត្តមុនីប្រសិទិ្ធវង្ស ខណ្ឌព្រែកព្នៅ

អត្ថបទដោយ៖
Kien Sereyvuth

ក្នុងឱកាសនៃពិធីបុណ្យដាក់បិណ្ឌទី១០ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០១៨ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយមន្ត្រីក្រោមឱវាទរបស់រដ្ឋបាលរាជធានីភ្នំពេញ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១០ តាមប្រពៃណីព្រះពុទ្ធសាសនានៅវត្តមុនីប្រសិទិ្ធវង្ស សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីឧទ្ទិសនូវផល្លាអានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន ដែលបានចែកឋានទៅកាន់លោកខាងមុខ។

ពិធីនេះ ធ្វើឡើងស្របតាមប្រពៃណីព្រះពុទ្ធសាសនា ដោយប្រគេនទេយ្យទាន ចង្ហាន់ដល់ព្រះសង្ឃ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន ដែលបានបែកកាយរំលាយដ្ឋានទៅកាន់លោកខាងមុខ និងដើម្បីប្រមូលបច្ច័យមួយចំនួន យកមកកសាងទីអារាមវត្ត ឲ្យមានការអភិវឌ្ឍ ស្របពេលប្រទេសកម្ពុជាទាំងមូលកំពុងតែរីកចម្រើនយ៉ាង ឆាប់រហ័សនោះ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ បានប្រគេនបច្ច័យចំនួន ១២លាន៤៧ម៉ឺនរៀល ដល់ព្រះសង្ឃ ដើម្បីកសាងទីអារាមវត្តផងដែរ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner